រថយន្តហាយឡេនឌ័របើកបុកម៉ូតូឃ្លីក ដួលខ្ទាតជិត១០ម៉ែត្រ ហើយមានរថយន្តកាមរី មកបុកកិនបន្ថែមរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនជាសិស្សម្នាក់ រងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង បែកក្បាល ចំណែកម៉ូតូ រងការខូចខាតខ្ទេចទាំស្រុង ខណៈដែលជនរងគ្រោះ ជិះម៉ូតូ ទៅប្រឡង ឌីប្លូម ស្រាប់តែ មាន រថយន្ត ហាយឡែនឌ័រ បើកបរដោយជនជាតិចិន បើកបុក ពីក្រោយ អូសជិត១០ម៉ែត្រ ដេកដួលហើយ ត្រូវបាន រថយន្ត កាមរីមួយគ្រឿងផ្សេងទៀតបើកច្រាសទិស មកបុកកិន ម៉ូតូ បន្ថែម បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ចំណែករថយន្ត បង្កទាំងពីរគ្រឿង ដណ្តើម ចែកគ្នារត់គេច មិនទទួលខុសត្រូវ តែត្រូវបាន សមត្ថកិច្ច ប្រជាពលរដ្ឋ ដេញចាប់បានទាំងពីរគ្រឿង ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១ រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ សេង ផាណាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី៩ វិទ្យាល័យ ចំណេះទូទៅ និហបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន មានទីលំនៅ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-4012 ។ ចំណែករថយន្ត បង្ក ទី១ ម៉ាក ហាយឡែនឌ័រ ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1965 បើកបរដោយ បុរសជនជាតិចិន ។ រថយន្ត បង្កទី២ ម៉ាក កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2905 បើកបរដោយ បុរសម្នាក់ មិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ជនរងគ្រោះ ជិះម៉ូតូ ពីកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែ រថយន្ត បង្កហាយឡែនឌ័រ បើកបរដោយជនជាតិចិន ទិសដៅស្របគ្នា បើកបុកម៉ូតូពីក្រោយ ផ្លោងជិត១០ម៉ែត្ររថយន្ត មិនបានឈប់ បែជាបើករត់គេច ចូលទៅតាមផ្លូវ បេតុងភូមិតាកន ត្រូវបានពលរដ្ឋ ចាប់បាន ទាំងរថយន្ត ទាំងអ្នកបើកបរ ។ ហើយខណៈដែល ជនរងគ្រោះ កំពុងដេកដួល ស្រាប់តែ មានរថយន្ត បង្ក ម៉ាកកាមរី បាឡែន មួយគ្រឿងទៀត បើកបោះពួយ ពីលិចទៅកើត ល្បឿនលឿន ជ្រុលទៅបុក ម៉ូតូជនរងគ្រោះ បន្ថែមទៀត បណ្តាលឲ្យ រងការខូចខាត ខ្ទេចទាំងស្រុង យុវជនម្នាក់ រងរបួសបាក់ភ្លៅឆ្វេង និងបែកក្បាល ចំណែក រថយន្តបង្កទី២ ចុះអូសម៉ូតូ ចេញពីក្រោមរថយន្ត ហើយបើករត់ ទៅដល់ មុខប៉ុស្តិ៍ កាកាប សមត្ថកិច្ច ចេញមកចាប់ឃាត់បានល្មម មិនបាច់ចាំដេញតាម។

តែបើតាមជនរងគ្រោះវិញ ថ្វីត្បិត របួសបាក់ជើងធ្ងន់ ពិតមែន អាចនិយាយបាន ឲ្យដឹងថា មុនកើតហេតុរូប គេជិះម៉ូតូ ធ្វើដំណើរទៅប្រឡង ឌីប្លូម នៅវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសហ៊ុន សែនជម្ពូវ័ន ទើបតែដល់ចំណុចខាងលើ ជួបគ្រោះថ្នាក់ ចរាចរណ៍ នេះតែម្តង ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាន រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។ ចំណែកម៉ូតូ មួយគ្រឿង រថយន្ត២គ្រឿង ត្រូវបាននគរបាលជំនាញ យកទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕ 1 of 5,011

ចំនួនអ្នកទស្សនា
  • 4
  • 1,033
  • 745
  • 8,911,409

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More