បង្ក្រាបក្រុមចោរលួចគាស់ផ្ទះប្រជាពលរដ្ឋនៅស្រុកសង្កែ

ខេត្តបាត់ដំបង៖ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានផ្សព្វផ្សាយ និងដាក់វិធានការនានាដល់បណ្តា អធិការនគរបាលក្រុង ស្រុក ច្បាមក្តាប់រាល់មុខសញ្ញាល្មើសគ្រប់ប្រភេទ ពិសេសក្រុម ( ចោរលួច ឆក់ ប្លន់ )ដែលតែងធ្វើសកម្មភាពក្នុងមូលដ្ឋាននាពេលកន្លងទៅ ។ តាមរយៈការប្រើប្រាស់វិធានការជំនាញរបស់នគរបាល នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ នេះការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់មាន៖
១-ឈ្មោះឈៀង ពីង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិកំណប់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះខៀវ ចាន់នី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ឃី ជ័យ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ ដំបង ។
ឆ្លងតាមរយៈនៃការស្រាវជ្រាវជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថាបក្សពួកខ្លួនធ្លាប់ធ្វើសកម្មភាព គាស់ផ្ទះចូលលួចយក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកសង្កែ នាពេលកន្លងមកដែលពេលនេះនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុតដើម្បី ស្វែងរកភស្តុតាងបន្ថែម និងរៀបចំបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ ។( រូបភាពក្រុមបង្ការបង្រ្កាប ) By kosal!

  1 of 4,994

ចំនួនអ្នកទស្សនា
  • 0
  • 127
  • 1,917
  • 8,896,440

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More