ពង្រត់ក្មេងស្រីមិនគ្រប់អាយុត្រូវសមត្ថកិច្ចប៉ុស្តិ៏ទួលសង្កែវាយខ្នោះ

 

ភ្នំពេញ៖  នាយប៉ុស្តិ៏នគរបាលទួលសង្កែ លោកហ៊ុយ ហ៊ាន បានអោយបណ្តាញព័ត៌មាន ធី អិន អិន ដឹងនូវព្រឹកថ្ងៃទី១០សីហានេះថា ក្មេងស្រីដែលយុវជនម្នាក់បានលួងលោមពង្រត់យកទៅនោះត្រូវបានសមត្ថកិច្ចតាមរកឃើញមកវិញហើយ ក្រោយពីបានទទួលពាក្យបណ្តឹងពីសាច់ញាតិរងគ្រោះ។

គួររំលឹកថាយុវជនសង្ស័យម្នាក់ត្រូវបានសាច់ញាតិក្មេងស្រីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៏ទួលសង្កែ ក្រោយពីយុវជនរូបនេះបានលោងលោមនាំខ្លួនក្មេងស្រីមិនគ្រប់អាយុម្នាក់ពង្រត់កាលពីវេលាម៉ោង៤និង១០ល្ងាចថ្ងៃទី០៦សីហាឆ្នាំ ២០១៦ ពីចំណុចផ្ទះលេខ៤៦៧Aផ្លូវ លេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

យុវជនដែលកំពុងត្រូវបានឃុំខ្លួនរូបនោះឈ្មោះ រស់ សុរិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ: មិនពិតប្រាកដ។ចំនែកជនរងគ្រោះឈ្មោះ ប ព ស ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅចំណុចខាងលើ មុខបរ: សិស្សសាលាឯកជន។

ប្រភពបានអោយដឹងថាកាលពី នៅថ្ងៃទី០៥សីហាឆ្នាំ ២០១៦ ជនសង្ស័យបាននាំជនរងគ្រោះទៅទិញអាវ០១នៅផ្សារសាំហាន់ហើយនាំគ្នាមកផ្ទះវិញ។លុះដល់ស្អែកល្ងាចឡើង ជនសង្ស័យបាននាំជនរងគ្រោះចេញពីផ្ទះបាត់ ដោយជនរងគ្រោះយកម៉ូតូចេញពីផ្ទះ០១គ្រឿងម៉ាកHONDA2D ពណ៏ក្រហម ស្លាកលេខ ភ្នំពេញ1CM-1561។

ដោយក្តីអស់សង្ឃឹមនិងការព្យាយាមស្វែងរកស្រាប់តែនៅថ្ងៃទី០៨សីហាឆ្នាំ. ២០១៦ វេលាម៉ោង៩និង៣០នាទីយប់ សាច់ញាតិ និងឪពុកជនរងគ្រោះបានឃើញជនសង្ស័យនៅចំណុច គ្លីនិក ស្ថិតនៅខាងជើងវត្តសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រួចនាំជនសង្ស័យប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែតែម្តង។

ក្រោយការសាកសួរនាំនៅក្នុងចំលើយពជនសង្ស័បានសារភាពថាខ្លួនពិតជាបាននាំឈ្មោះ ប ព ស ចេញពីផ្ទះនៅជាមួយគ្នាប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមផ្លូវច្បាប់។

 

Untitled2 1document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More