បុគ្គលិកពេទ្យនៅមណ្ឌលសុខភាពម្នាក់ចង ក​ សម្លាប់ខ្លួនដោយមិនបន្សល់ពាក្យផ្តាំផ្ញើ

 

កណ្តាល៖ បុរសចំណាស់ម្នាក់សំរេចចិត្តចង ក ធ្វើអត្តឃាតជាមួយខ្សែអង្រឹង ប្រវែង ១.៣០ ម៉ែត្រ ចំនួន០១ដោយមិនបន្សល់ពាក្យផ្តាំផ្ញើ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរខាងនាំគ្នាចោមរោមកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១០សីហាឆ្នាំ២០១៦នេះ នៅចំណុចក្នុងបន្ទប់ផ្ទះបាយ របស់ជនរងគ្រោះ ភូមិ ព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ សម សាយ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ ព្រែកតាពៅ១ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ពេទ្យនៅមណ្ឌលសុខភាពឃុំស្វាយរលំ ។
ប្រភពដដែលបានបន្តថាតាមការសាកសួរបំភ្លឺរបស់ប្រពន្ធនិងកូនស្រីរបស់ជនរងគ្រោះ រយៈពេលកន្លងមកជនរងគ្រោះ បានធ្លាប់ព្យាយាមធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួន ជាច្រើនដងរួចមកហើយ តែមិនបានសំរេច ដោយសារក្រុមគ្រួសារបាននាំគ្នាជួយទាន់ មូលហេតុថា ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ។

លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែក្រុមគ្រួសារបានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនដោយយកខ្សែអង្រឹងចងភ្ជាប់នឹងធ្នឹមផ្ទះ ក្នុងបន្ទប់ផ្ទះបាយស្លាប់ បន្ទាប់មកក្រុមគ្រួសារនិងអ្នកជិតខាងបានស្រាយទម្លាក់ សពយកទៅទុកនៅលើគ្រែមុខផ្ទះហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយការការសន្និដ្ឋានតាមការពិនិត្យរបស់ផ្នែកពិនិត្យវិភាគក្រុងតាខ្មៅ សន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន។បច្ចុប្បន្ន សពបានប្រគល់ជូនទៅប្រពន្ធជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

13876183_2080445898847086_7025286652549611978_n 13912464_2080445875513755_2546685893663314267_n (1) 13934804_2080445922180417_1021037494780625772_n (1)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More