ស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំទទួលបានរថយន្តពន្លត់អគ្គិភ័យបន្ថែម០១គ្រឿងទៀតទុកជាប្រយោជន៍ជូនប្រជាពលរដ្ឋ
ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគបាលខេត្តត្បូងឃ្មុំ ជួសមុខអោយប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់រថយន្តពន្លត់អគ្គីភ័យបន្ថែម០១គ្រឿងទៀត(១លើ៧គ្រឿងដែលមានស្រាប់) កាលពីថ្ងៃ០៩ខែសីហាឆ្នាំ២០១៦ សំរាប់ផ្តល់ជូនអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំរើដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយឡែកបំរើនិងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្រុងសួងទាំងមូល។
លោកឧត្តសេនីយ៍ស្នងការមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងគុណបំណាច់នេះ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត សូមក្រើនរំលឹកដល់អធិការនគបាលក្រុង-ស្រុក យកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិរដ្ឋអោយបានល្អ និងបំរើប្រជាពលរដ្ឋដោយគ្មានលក្ខ័ណ្ឌ។ ដោយ៖អនុ.ត្រី អឹម គឹម សែត
} else {