កាច់សោរ ក ម៉ូតូជិះគេចខ្លួនបានបន្តិច ម្ចាស់ឃើញទាន់ស្រែកផ្អើល ក្របួចអោយសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿងនៅមុខបន្ទប់ជួល ភូមិត្រពាំងឈូកសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យបានសម្រេចហើយតែរត់មិនរួច បន្ទាប់ពីម្ចាស់ឃើញទាន់ចេញមកទាន់ស្រែកផ្អើលដេញចាប់បានមកវិញ។
ហេតុការណ៍នេះ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦ នៅចំនុចក្បែរទីតាំងកើតហេតុខាងលើ។
ជនសង្ស័យមានឈ្មោះ ជួន ចិត្ត ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិស្រែញរសង្កាត់ពងទឹកខណ្ឌដង្កោមានស្រុកកំណើត ភូមិភ្នំដិនឃុំភ្នំដិនស្រុកគីរីវង្សខេត្តតាកែវ ។
ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់សិរ ក បានសម្រេចហើយ តែរត់មិនរួចម៉ាកហុនដាសេ ១២៥ សេរី ២០០៧ ឡើងតែម២០១១ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1C-1833 មានម្ចាស់ឈ្មោះ ហ៊ៀមទិត្យវិច្ឆិកា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតផ្ទះលេខ៦៣ផ្លូវលំភូមិស្រឡូងទី៣ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕
document.currentScript.parentNode.insertBefore(s, document.currentScript);