មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាកឆ្មក់បង្ក្រាប
ភ្នំពេញ៖ កម្លាំងអធិការនគរបាលខណ្ឌឬស្សីកែវ និងកម្លាំងប៉ុស្តិ៍ស្វាយប៉ាកបានបើកប្រតិបត្តិការណ៍ ឆ្មក់បង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង កាលពីវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ នៅចំណុច ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់
1 – ឈ្មោះ ថាច់ ភារម្យ ភេទប្រុសអាយុ21ឆ្នាំ មុខរបរកម្មករ ទីលំនៅ ផ្ទះ535ក្រុមទី3ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ។
2- ឈ្មោះ ប៊ន ច័ន្ទណាវី ភេទស្រីអាយុឋ27ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្នាក់នៅ ភូមិលូ សង្កាត់ស្វាយប៉ាក
3- ឡេ ស៊ីឡុង ភេទប្រុសអាយុ19ឆ្នាំ មុខរបរមិនពិតប្រាកដមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ( ជួញដូរ) ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន17កញ្ចប់ ។ ក្រោយពីឃាត់ខ្លនបានកំលាំងបន្តឆែកឆេនៅក្នុងផ្ទះរកឃើញម្សៅក្រាមពណ៌សថ្លា03កញ្ចប់បន្ថែមទៀត សរុប20កញ្ចប់ និង សំភារៈប្រើប្រាស់មួយចំនួន កាំបិតប៉ាំងតោ04 ដាវ05ដើម កូនកាំបិត02 ។
ចំពោះមុខអធិការដ្ឋានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តន៍តាមនិតិវិធី ។