ព្រឹតិ្តការណ៍ថ្មីៗ

ជិះ​ម៉ូតូដេញ​​បំ​បុក​ពីក្រោយ រួចវាយទាត់ធាក់ ដល់ថ្នាក់គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក ​រហូតដាច់​ខ្យល់​ស្លាប់​ ការពិតដោយសារ​ខឹងជន​រង​គ្រោះ​គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​ខ្លួន​មុន!

2 ឆ្នាំ មុន 60 តូ សុផល

ខេត្តកណ្តាល ៖ ក្រុម​ស្ទាវ​បង្ក​អសន្តិសុខ​នៅ​តាមដងផ្លូវ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយប្រជាពលរដ្ឋ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​ក្រុម​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ដេញ​ជន​រង​គ្រោះ​បំ​បុក​ពីក្រោយ រួចវាយទាត់ធាក់ ដោយសារ​ជន​រង​គ្រោះ​គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​ខ្លួន​។

ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះបាន​កើតឡើងកាលពីវេលា​ម៉ោង០​១:​២០​នាទី​រសៀល​ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិ​សិ​ដ​ដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ែន រិ​ទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ មុខរបរ​សិស្ស (​រង​របួស​បាក់​ធ្មេញ​១ និង​រយះ​បបូរមាត់​)​ ដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក​មិន​អាច​សង្គ្រោះ​បាន​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​ ។

ជនល្មើស​មាន​គ្នា​៤​នាក់​ ទី​០១-​ឈ្មោះ ស្លេះ រុំ​ម៉ា​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ ។
ទី​០២-​ឈ្មោះ លាស់ ខ​រី ភេទ​ប្រុស អ​យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរ​បរ​មិន​ពិតប្រាកដ ។ ទី​០៣-​ឈ្មោះ អា​លី មី​ហ្សា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ និង​ទី​០៤-​ឈ្មោះ ម៉ាត់ ស្មា​អ៊ែ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនល្មើស​កំពុង​តែ​អង្គុយ​លេង​លើ​ម៉ូតូ នៅ​ចំណុច​អ្នកតា​ថៃ​ជឺ មាត់ទន្លេ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​គប់​ក្រុម​ជនល្មើស ធ្វើ​ឲ្យ​ជនល្មើស​ខឹង​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ជនល្មើស​ជិះ​ម៉ូតូ​បុក​ម៉ូតូ ជន​រង​គ្រោះ​ពីក្រោយ​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​ពីរ​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​លោកតា​ម៉ៅ​ដួល​បោក​ទាំង​សងខាង។

បន្ទាប់​មក​ជនល្មើស​ក៏​ស្ទុះ​ទៅ​ទាត់​ធាក់​ជន​រង​គ្រោះ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​រង​របួស​បាក់​ធ្មេញ និង​រយះ​បបូរមាត់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក​មិន​អាច​សង្គ្រោះ​បាន​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​ន​បាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ