ព្រឹតិ្តការណ៍ថ្មីៗ

អតីតថៅកែសណ្ឋាគាឆាយហុងដែល ធ្លាក់ពីម៉ូតូទឹកលិចបាត់៤ថ្ងៃរកសពឃើញហើយនៅម្តុំកន្លែងបាត់ខ្លួន

2 ឆ្នាំ មុន 232 តូ សុផល

ភ្នំពេញ៖ បើតាមសមត្ថកិច្ចមូលដ្ឋានឱ្យដឹងថាអតីតថៅកែសណ្ឋាគារឆាយហុង ដែលមានឈ្មោះ ល្បីល្បាញនោះ បានធ្លាក់ទឹកលិចបាត់រយះពេល៤ថ្ងៃមក ខណះបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែលកាយតាមដងទន្លេមេគង្គម្តុំកោះដាច់បាត់ខ្លួនរកមិនឃើញឥឡូវនេះរកសពឃើញហើយនៅម្តុំទីតាំងដែលបាត់ខ្លួននោះ។
ទោះបីជាយ៉ាងណាក្រុមគ្រួសារក៍បានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់ព្រឹកម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទីទី៣០សីហានេះទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរឥស្លាមដែលនេសាទម្តុំនោះ ។

សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ៤៨ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែគុយទាវយីហោអានាម័យភ្នំពេញម៉ូតូទឹកដែលជនរងគ្រោះជិះនោះតម្លៃ៧ពាន់ដុល្លាទើបនឹងទិញបានជិត២ខែតែប៉ុណ្ណោះមានទីនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

គួបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់ រសៀល ថ្ងៃទី២៩ខែសីហា នេះគីរយះពេល៣យប់៣ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។
ជនរងគ្រោះ ដែលអះអាងថា ធ្លាក់ទឹកស្លាប់នោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ៤៨ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែគុយទាវអានាម័យមានទីលំនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

តាមនគរបាល បានអោយដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃ៧ពាន់ដុល្លារ លំហែកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៍បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៍បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះគេរកឃើញទូរសព្ទ័សេរីទំនើប២គ្រឿងប៉ុណ្ណោះ ។ ក្រោយមកក៍មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក តែរកពុំឃើញ ។
តាមនគរបាលបានអោយដឹងថាខែនេះជារដូវទឹកតំឡើង ទឹកបានហូរខ្មួលខ្មាញ មិនដឹងថា ជនរងគ្រោះបានរសាត់អណ្តែតទៅដល់ទីតាំងណានោះទេ ដែលគេអះអាងថាជនរងគ្រោះអាចស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះ ឲ្យសមត្ថកិច្ចធ្វើការពិនិត្យកោសវិច័យ ដើម្បីបញ្ជាក់ថាជនរងគ្រោះខាងលើស្លាប់ដោយសារតែការលង់ទឹក និងធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ