ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ខាន់ ម៉ាណេរ នាំយកអំណោយរ​បស់សម្តេចក្រឡាហោម ស ខេង ប្រគល់ជូននគរបាលខេត្តបាត់ដំបង

2 ឆ្នាំ មុន 103 តូ សុផល

ខេត្តបាត់តំបង៖ ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ នៅបរិ​វេណ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសា​ធារណការ និងដឹកជញ្ជូនព្រមទាំងក្រុមគ្រួសារ​មនុស្សធ​ម៌បាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់ជូនដល់​កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានឯកឧត្តម ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងជាតំណាង ។ ក្នុងឳកាសផ្តល់ជូននាពេលនេះឯកឧត្តម បានជម្រាបជូនថា អង្ករនិងគ្រឿងឧបភោគបរិភោគដែលសម្តេចផ្តល់ជូន តាមរយៈឯកឧត្តម នាពេល នេះ សូមឲ្យឯកឧត្តមស្នងការយកទៅបែងចែកដល់កងកម្លាំងនគរ​បាល​ជាពិសេសនគរ បាលក្នុងវរៈសេនាតូចគរបាលការពារព្រំដែនគោកទាំង០៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាម ខ្សែបន្ទាត់​ព្រំដែនកម្ពុជា ថៃ ។ ឯកឧត្តមបានបញ្ជាក់ជូនទៀតថា តាមសំណូមពររបស់ឯកឧត្តមស្នងការចំពោះអាគារសុខាភិបាល នោះឯកឧត្តមបានស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ដើម្បីសុំការយល់ព្រមក្នុងការសាងសង់អាគារសុខា​ភិបាលមួយខ្នងក្នុងបរិវេណស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ដោយបំពាក់នូវឧបករណ៍ និងគ្រឿងបរិក្ខាពេទ្យ សម្រាប់ពិនិត្យ និងព្យា​បាលជម្ងឺដល់កងកម្លាំងនគរបាលក្នុងខេត្តបា​ត់ដំបង ហើយកិច្ចការនេះឯកឧត្តមនឹងចាប់ផ្តើមសាងសង់នៅពេលបានការយល់ព្រមពីសម្តេចក្រឡាហោម ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​​នៃ​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណា​ងឲ្យ កងកម្លាំងនគរបាលទាំងអស់ចំណុះស្នងការដ្ឋានបានសម្តែងនូវទឹកចិត្តរំភើបរីករាយឥតឧបមាចំពោះទឹកចិត្តសប្បុរស របស់សម្តេចក្រឡា​ហោម ស ខេង ដែលបានផ្តល់ជូននូវអង្ករព្រម​ទាំង​ គ្រឿងឧបភោគ បរិភោគ តាមរយៈ ឯក​ឧត្តម ខាន់ ម៉ាណេរ ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារមនុស្សធម៌បាត់ដំបង ។ ឯកឧត្តបានសន្យាថា នឹងពាំនាំយក អង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគទាំងនេះទៅចែកជូនដល់កង​កម្លាំងនគរបាលពិ​សេសនគរបាលក្នុងវរៈសេនាតូចការពារព្រំដែនទាំង០៤ចំណុះស្នងការដ្ឋាន​នៅពេលដ៏ខ្លីខាង​មុខ​នេះ ហើយឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំ ថា អាគារសុខាភិបាលថ្មីមួយនឹងត្រូវបានស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខតាមរ​យៈឯកឧត្តម ខាន់ ម៉ាណេរ នៅក្នុងបរិវេណស្នង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង ។
អំណោយនាពេលនេះរួមមាន៖

-អង្ករចំនួន ០៨ តោនស្នើនឹង ៤០០ការ៉ុង
-ស្កសរចំនួន ២០០គីឡូក្រាម ស្មើនឹង០៤ ការ៉ុង
-អំបិលសុខភាពចំនួន ២០០ គីឡូក្រាម ស្មើនឹង ០៤ ការ៉ុង
-ត្រីខកំប៉ុងចំនួន ០៨ កេសតូច ស្មើនឹង ៨០០ កំប៉ុង
-ទឹកត្រីចំនួន ៤០ យួរ ស្មើនឹង ២៤០ដប
-ទឹកស៊ីអីវចំនួន ៤០ យូរ ស្មើនឹង ២៤០ ដប
-បីចេងចំនួន ៤០ គីឡូក្រាម ស្មើនឹង ៨០ ថង់

បន្ថែមយោបល់របស់អ្នក

យោបល់