ព្រឹតិ្តការណ៍ថ្មីៗ

កាន់តែខ្លាំងដៃហេីយតេី! ជនជាតិចិនហ៊ានចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​ធ្វើ​ទារុណកម្ម​

2 ឆ្នាំ មុន 749 តូ សុផល

 

ខេត្តព្រះសីហនុ៖ ជនជាតិ​ចិន៤​នាក់​ត្រូវ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​។

​​ មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​ និង​២០​នាទី​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ទទួល​ព័ត៌មាន​ថា​ នៅ​ជាន់​ទី​៤​សណ្ឋាគារ​ នៃ​កាស៊ីណូ​ខ្សាច់មាស​ក្នុង​ បន្ទប់​លេខ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ មាន​ករណី​ ចាប់​ឃុំឃាំង​ បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​។​ 

ដោយ​បាន​ទទួលបញ្ជារ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤​ បាន​ប្រតិបត្តិការ​បង្ក្រាប​។​​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​០២​នាក់​ (​ស្រី​,​ប្រុស​)​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​ ០៤​នាក់​។

​​ជន​រង​គ្រោះ​ ០២​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ CHEN​ TI​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ចិន​ លេ​ខិត​ឆ្លង​ដែន​លេខៈ​ ED៦៦៨០៨៤២​ ស្នាក់​នៅ​សណ្ឋាគារ​ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​បែក​មាត់​ និង​ស្នាម​ដាច់​រលាត់​ខ្នង​(​រង​របួស​មធ្យម​)​ ទី​២-​ឈ្មោះ​ DAI​ YANYING​ ភេទ​ស្រី​ អាយុ​ ៤៤​ឆ្នាំ​ ជនជាតិ​ចិន​ លេ​ខិត​ឆ្លង​ដែន​លេខៈ​ ED៦៦៨៩៣៨២​ ស្នាក់​នៅ​សណ្ឋាគារ​ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ 

​​ជនសង្ស័យ​ ០៤​នាក់​ទី​១-​ឈ្មោះ​ WU​ TAOTAO​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៧១១០៧៨៣​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ 

​ទី​២-​ឈ្មោះ​ WU​ XIONGBO​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E១៨៤៨៥៥៨៨​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

​ ទី​៣-​ឈ្មោះ​ WU​ XUXIANG​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៨៩៦៨៤៣២៧​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។ 

​ទី​៤-​ឈ្មោះ​ REN​ JIHU​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៥៣៧០៣៤៨​ ស្នាក់​នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​ ​វត្ថុ​តាង​ចាប់​យក​បាន​៖​ពិល​ឆក់​ចំនួន​ ០២​គ្រឿង​,​ រថយន្ត​ ០១​គ្រឿង​ ម៉ាក​ LEXUS​ RX៣០០​ ពណ៌​ស​ ស្លាក​លេខៈ​ ភ្នំពេញ​ 2AL-5010​។​​ករណី​នេះ​កើតឡើង​ដោយសារ​ ជន​រង​គ្រោះ​បាន​ធានា លុយ​ចំនួន​ ១០០,០០០​យាន់​ (​ ដប់​ម៉ឺន​យាន់​ )​ ពី​ក្រុម​ជនសង្ស័យ​ ដើម្បី​ឲ្យ​មិត្ត​ភ័ក្ត្រ​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ ឆាង​យូ​ ពេល​លេង​ចាញ់​មិត្ត​ភ័​ក្ត្រិ​របស់​ជន​រង​គ្រោះ​គ្មាន​លុយ​សង​ក្រុម​ជនសង្ស័យ​បាន​ចាប់​ជន​រង​គ្រោះ​ឃុំឃាំង​ក្នុង​បន្ទប់​ ហើយ​ធ្វើ​ទារុណកម្ម​ វាយ​ធ្វើបាប​ ប្រើ​ពិល​ឆក់​ បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ស​សេរ​លិខិត​ជំពាក់​ប្រាក់​។​ 

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធីតាមផ្លូវច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ