ព្រឹតិ្តការណ៍ថ្មីៗ

ស្រវ៊ឹងបើកម៉ូតូបុករថយន្តពេញទំហ៊ឹងសំណាងល្អគ្មានស្រវ៊ឹងបើកម៉ូតូបុករថយន្តពេញទំហឹង សំណាងល្អគ្មានអ្នករបួស

1 ឆ្នាំ មុន 95 តូ សុផល

ភ្នំពេញ៖ ស្រវ៊ឹងបើកម៉ូតូបុករថយន្តកូរ៉ូឡាពេញទំហឹងសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចូលទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធ៌ិសែនជ័យ រាជធានីភ្នំពេញ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយម៉ូតូសង្សដ្រ៊ីម ២០១៦ដែលមានស្លាកលេខព្រៃវែង 1H 4503 បានវ៉ារថយន្តកុងទីន័រហើយបុករថយន្តកូរ៉ូឡាដែលធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពេញទំហ៊ឹងតែម្តង។

រថយន្តកូរ៉ូឡាមានស្លាកលេខ ភ្នំពេញ 2O 7253 ដែលបើកបរដោយបុរសម្នាក់ដឹកប្រពន្ធមកពីទិញរថយន្តកូរ៉ូឡានេះ លុះមកដល់ចំណុចនេះត្រូវបានម៉ូតូបុកពេញទំហ៊ឹងរង់ការខូចខាតផ្នែកខាងមុខឆៀងស្តាំ នៃរថយន្ត។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថាបុរសដែលជាអ្នកបើកម៉ូតូស្រវ៊ឹងស្រាបើកបរ។

ដោយឡែកបុរសដែលជាអ្នកបើកបរម៉ូតូសង្សដ្រ៊ីម២០១៦នោះ បានសារភាពថាខ្លួនទើបបានផឹកពីរកែវតែប៉ុណ្ណោះមិនបានស្រវ៊ឹងទេហ៊ានស្បថ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្តកិច្ចយក ទៅរក្សារទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធ៌ិសែនជ័យរង់ចាំកាដោះស្រាយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ