ព្រឹតិ្តការណ៍ថ្មីៗ

LEXUS GS300 ប្រលះកង់បីឥណ្ដា ពីក្រោយប៉ើងជាង១០ម៉ែត្រ និងបាក់បង្គោលលេខផ្លូវ១ដើម របួសធ្ងន់ស្រាលបីនាក់

1 ឆ្នាំ មុន 209 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងបោះពួយយ៉ាងជ្រុលទៅបុកកង់ បីឥណ្ឌាកំពុងឈប់ស្តុបពេញទំហឹងប៉ើងជាងដប់ម៉ែត្រនិងបាក់បង្គោលលេខផ្លូវបាក់១ដើមនិងរងរបួសធ្ងន់និងស្រាលបីនាក់
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី ២០ខែកញ្ញាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១០៥ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន។

យោងតាមប្រភពពីកន្លែងកើតបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកLEXUS GS300ពណ័សពាក់ស្លាកលេខភ្នំពេញ AV-4744 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងពីលិចទៅកើតបោះពួយយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកកង់បីឥណ្ឌាពណ័សពាក់ស្លាកលេខ.កំពង់ចាម 1T-2955បានឈប់ស្តុបចំពីក្រោយពេញទំហឹងប៉ើងជាងដប់ម៉ែត្របណ្ដាលកង់បីបន្តទៅបុកបង្គោលលេខផ្លូវបាក់១ដើម និងរងរបួសធ្ងន់ស្រាលបីនាក់ត្រូវបានរថយន្តគ្លីនិចឯកជន សុខលាភមេត្រី ដឹកយកទៅសង្គ្តោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក និងកង់បីឥណ្ឌារងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ