ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងព្រះសីហនុ បន្តរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅមុខរោងចក្រ Newstar និង ផ្សារមួយចំនួនទៀត

1 ឆ្នាំ មុន 104 តូ សុផល

ខេត្តព្រះសីហនុ៖យោងតាមប្រសាសន៍លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឱ្យដឹងថានៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរជំនាញ និងមានការចូលរួមពីសង្កាត់លេខ១ បានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារនៅមុខរោងចក្រ Newstar និងផ្សារ នៅមុខរោងចក្រស្រាបៀអង្គរតាមបណ្តោយផ្លូវជាតិលេខ៤ ដែលយកចិញ្ចើមផ្លូវលក់ដូរយ៉ាងអនាធិបតេយ្យ។

ក្នុងវិធានការ០២
១/ ចុះវាស់វែងដោយយកប្លង់ប្រព័ន្ធជាគោល និងបានកំណត់បោះបង្គោលចេញពីអ័ក្សផ្លូវ ២០ម៉ែត្រ ឲ្យបងប្អូនលក់ដូរម្ហូបអាហារបណ្តោះអាសន្ន។

២/ ករណីបងប្អូនអាជីវករដាក់លក់ដូរហួសពីបង្គោលកំណត់ រដ្ឋបាលក្រុង
នឹងចាប់យកសម្ភារៈយកមករក្សាទុកនៅសាលាក្រុងដោយមិនប្រគល់ឲ្យវិញឡើយ។

លោក អ៊ី សុខឡេង បានឱ្យដឹងថាកន្លងមករដ្ឋបាលក្រុង បានសហការជាមួយមន្ទីរជំនាញ ចុះរៀបចំសណ្តាប់ធ្នាប់មុខផ្សារទាំង ២កន្លែងនេះ ជាច្រើនដងហើយ ប៉ុន្តែដូចវែកចក ដូច្នេះវិធានការពេលនេះ គឺដាក់ដាំបង្គោលកំណត់ឲ្យការលក់ដូរ បណ្តោះអាសន្នឲ្យច្បាស់លាស់ ករណីលក់ហួសបង្គោលកំណត់ទៀត គឺចាប់យកមករក្សាទុកនៅសាលាក្រុង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ