ព្រឹតិ្តការណ៍ថ្មីៗ

ភ្លុកដំរីជាង១ពាន់ដុំ មានទម្ងន់៣តោន ទុកចោលក្នុងទូទំនិញ (Container) នៅកំពង់ផែស្វយ័តភ្នំពេញ​ ត្រូវបានស្ថាប័នគយនិងរដ្ឋាករកម្ពុជា រកឃើញ!

1 ឆ្នាំ មុន 49 តូ សុផល

រាជធានីភ្នំពេញ ៖ ស្ថាប័នគយនិងរដ្ឋាករកម្ពុជា បានរកឃើញភ្លុកដំរីជាង១ពាន់ដុំ បានទុកចោលក្នុងទូទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ ។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រាប់អ្នកយកព័ត៌មាននៅរសៀលនេះថា គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យទូដាក់ទំនិញ(Container) ដែលម្ចាស់ទុកចោល រាប់ឆ្នាំមកហើយ ដោយរកឃើញ ភ្លុកដំរី ចំនួន១០២៦ដុំ ដែលមានទម្ងន់សរុបជាង៣តោន។

លោក គុណ ញឹម បន្តថា ម្ចាស់ទំនិញឬអ្នករត់ពន្ធ ទំនងជាដឹងខ្លួន ថាសមត្ថកិច្ចរង់ចាំឬមានវិធានការ និងដោយទំនិញនេះ ទុកចោលយូរគ្មានការទាមទារ ទើបមានការបង្កើតគណៈកម្មការចំរុះរកឃើញបែបនេះ។

លោក គុណ ញឹម នៅមិនទាន់អាចប្រាប់បន្ថែមពីប្រភពទំនិញនេះថាមកពីណាបាននៅឡើយទេ ដោយថានៅរង់ចាំរបាយការណ៍លម្អិតពីក្រុមការងារ រួចហើយលោកនឹងបញ្ជូនសំណុំរឿងទៅតុលការចាត់ការតាមច្បាប់។

សូមរម្លឹកថា កាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅ មន្រ្តីគយកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិក្រុងព្រះសីហនុចាប់បានភ្លុកដំរីជាង៦០០គីឡូក្រាមដែលនាំចូលមកពីទ្វីបអាហ្វ្រិច។ ខែធ្នូឆ្នាំ២០១៦ដដែល កម្លាំងសមត្ថកិច្ចចំរុះ បានចូលទៅឆែកឆេរនៅក្នុងក្រុមហ៊ុន “អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ” ដោយរកឃើញភ្លុកដំរីជាច្រើនរយគីឡូក្រាមព្រមទាំងស្រកាសត្វពង្រូលផងដែរគ្រោងនាំទៅចិន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ