ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចេញសេចក្ដីណែនាំ ស្ដីពី «កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម» ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន និង វៀតណាម

1 ឆ្នាំ មុន 29 តូ សុផល

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពី

(កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម) ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងកូរ ។

ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ខាងមុខនេះ។
ដើម្បីធានានូវសន្ដិសុខ សណ្ដាប់ធ្នាប់រប្រៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អ ប្រសើរ ជូនប្រជាពលរដ្ឋ ចូលរួមអបអរសារទរ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន វៀតណាម និង កូរ៉េ ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការណែនាំដល់គ្រប់អធិការនគរបាល ស្រុក, ក្រុង និងវរៈការពារព្រំដែនដើម្បីពង្រឹង នូវវិធានការធានាស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដោយផ្ដោតលើការងារ មួយ ចំនួនដូចខាងក្រោម៖
ទី១ យកចិត្ត ទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្ក អសន្ដិសុខឬការ ញុះញង់ នានាធ្វើឲ្យសង្គមមានចលាចល។

ទី២ ចាត់វិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធ ពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្ដាត់ មិនឲ្យមានបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

ទី៣ យកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះនិងបង្កើន ការរិតបន្ដឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ទយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅសួរសុខទុក្ខបងប្អូន ឫទៅកំសាន្ដ តាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្ដទៅដោយក្ដីសប្បាយរីករាយ និងសុវត្ថិភាព។

ទី៤ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុង ប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេស ទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្ត អគ្គិសនី គ្រឿងឆេះ ព្រមទាំងមានឃាត់មិនឲ្យដុតផាវកាំជ្រួចឬបង្កសំឡេងផ្ទុះផ្សេងៗ ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញ អន្ដរាគមន៍ ពន្លត់ និងសង្គ្រោះ ហេតុការណ៍ អគ្គិភ័យដែលអាចកើត ឡើងជាយ ថាហេតុ។

ទី៥ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្ដល់ព័ត៌មាន ឲ្យបាន ឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ដែល កើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ