ព្រឹតិ្តការណ៍ថ្មីៗ

ចូលឆ្នាំចិន! ស្រវឹងស្រាបើករថយន្តបុកសួនច្បារពុះចែកផ្លូវ ក្រឡាប់ផ្ងារជើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តែដឹកយកទៅផ្ទះដោយសុវត្ថិភាព​!

1 ឆ្នាំ មុន 69 តូ សុផល

រាជធានីភ្នំ​ពេញ ៖ រថយន្ត​លុច​ស៊ិស​៥៧០​សេរី​ទំនើប​មួយគ្រឿង​ ខណៈអ្នក​បើក​បរ​ ស្រវឹង​បាន​បើក​ជ្រុលទៅ​បុក​ និង​ខឿនសួន​ច្បារ​ពុះ​ចែកផ្លូវ​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យបែក​កង់​ ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ តែមិនមានគ្រោះ​ថ្នាក់​ដល់​ ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ ។

ហេតុការណ៍​នេះដែរ​បានកើតឡើង​ នៅ​វេលាម៉ោង​១និង​៣០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃពុធ ទី​៦​ ខែ​កុម្ភះ​ ឆ្នាំ​២០១៩​ ចំនុច​គុល​ស្ពាន​មុនីវង្ស​ចាស់​ ត្រើយខាងកើត​ ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​បីនាក់​ ដែល​គេ​ស្គាល់ថា​ ជាកូន​ថៅ​ឈើ​ នៅ​ច្បារអំពៅ​ បាន​បើក​រថយន្ត​ទំនេីប ម៉ាក​ LEXUS 570 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2U-0777 បានធ្វើដំណើរតាម​ផ្លូ​វ​ជាតិ​លេខ​១​ ក្នុង​ទិសដៅ​ ពីកើតទៅលិច ក្នុង​ល្បឿនលឿន​ដូចហោះ​ ព្រមទាំង​ស្រវឹងផងនោះ​ ខណៈមកដល់​ចំនុច​កើតហេតុ​ ក៍ស្រាប់តែ​​រេចង្កូត​ ទៅ​ខាង​ឆ្វេង​ដៃ​ ជ្រុលទៅបុក​និង​ ខឿន​សួន​ច្បារ​ពុះ​ចែកផ្លូវ​ យ៉ាង​ពេញទំហឹង​ បណ្តាលអោយ​ បែក​កង់​និង​កំពិត​ខាងឆ្វេង​ ធ្វើ​អោយ​រថយន្ត​ ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​តែ​ សំណាង​មិនបង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ ។

ភ្លាមនោះដែរ​ អ្នកបើក​បរ​ដែល​មាន​ជាតិ​ស្រវឹង​ទោរទន់​រូបនោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ច្បារអំពៅ​២​ឃាត់​ខ្លួន​ តែ​ការ​ឃាត់​ខ្លួន​នេះ​ បាន​ដឹក​ជន​បង្ករបើកបរ​ យកទៅ​ប៉ុស្តិនគរបាល​នោះទេ​ គឺ​ដឹក​អ្នកបើកបរ​យកទៅ​ផ្ទះ​តែ​ម្តង​ ។

ក្រោយពេល​កើតហេតុ​ រថយន្ត​បង្ក​ម៉ាក LEXUS 570 ត្រូវ​បាន​សមត្ថកិច្ច​អោយ​ម្ចាស់​ស្ទូច​យក​ទៅ​ជួសជួល​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ខ្វល់​ពី​ការ​ខូចខាត​សម្បត្តិ​របស់​រដ្ឋ​នោះ​ទេ​ ៕ (អត្ថបទរូបភាព​ បងម៉េង​)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ