ព្រឹតិ្តការណ៍ថ្មីៗ

យុវជន០២នាក់បើកម៉ូតូយ៉ាងលឿនជ្រុលទៅបុកសួនច្បាពុះចែកទ្រូងផ្លូវដួលបោកក្បាលស្លាប់ម្នាក់របួសម្នាក់

1 ឆ្នាំ មុន 37 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យអ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ទុល​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះដែល​ស្លាប់​ឈ្មោះ អុិ​ន ឃាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុ​គ្គ​លិ​កខារ៉ាអូខេ ស្នាក់​នៅ​កន្លែងធ្វើការ​ផ្លូវ​វេងស្រេង ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Zoomer X ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខកណ្តាល ១W-2342 ។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេងស្រេង ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​អ្នក​បើក​ម៉ូតូ​កាច់ចង្កូត​មិន​ទាន់ ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​អូស​ជិត​១០០​ម៉ែត្រ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹង​ផ្លូវ ផុង​លលាដ៍ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​ទំនាក់ទំនង​ហៅ​សាច់ញាតិ និង​ប្រពន្ធ ឲ្យមក​ទទួលយក​សព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ខេត្តកំពង់ធំ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ប្រើប្រាស់​វិញ ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ