ព្រឹតិ្តការណ៍ថ្មីៗ

វគ្គបណ្តុះបណ្តាលចរាចរផ្លូវគោក ដោយឥតគិតថ្លៃ

1 ឆ្នាំ មុន 19 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០១៩នេះ មានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ៦៣១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ !

វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ចំនួន ២ទីតាំង ដូចខាងក្រោមៈ
១-នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
២-នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

សូមអញ្ជើញបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរ៉ឺម៉កសណ្ដោងទាំងក្នុងរាជធានី និងតាមបណ្ដាខេត្តទាំងអស់ ចូលរួមដោយឥតគិតថ្លៃនៅតាមទីតាំង និងពេលវេលាខាងលើ។

បន្ថែមយោបល់របស់អ្នក

យោបល់