ព្រឹតិ្តការណ៍ថ្មីៗ

សុំសរសើរ! មាតាដៃ១០០ ៧នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

1 ឆ្នាំ មុន 152 តូ សុផល

ខេត្តកណ្តាល៖ នគរបាលស្រុកអង្គស្នួល ឃាត់ស្ត្រី៧នាក់ ករណី៖ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ) មិនរាងចាលកេីតហេតុនៅថ្ងៃអាទឹត្យ២កើត ខែពិសាខ ឆ្នាំកុរ ឯកសក័ ពស២៥៦២ត្រូវនិងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ វេលា ម៉ោង១៥ និង ៣០នាទីនៅចំណុចផ្ទះឈ្មោះមឿនគួនភេទស្រីអាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ)។

ជនសង្ស័យចំនួន៧នាក់
១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបរ
រើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(ជាម្ចាស់ផ្ទះ)។

២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូ នៅភូមិចំការថ្លែងឃំុព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង)
៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកឈរមើលផងលេងផង។

៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង។

៥-ឈ្មោះឌឹម ខេមម៉ាភេទស្រីអាយុ៣៥ឆ្នាំជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកលេង។

៦-ឈ្មោះមឿង ធីតាភេទស្រីអាយុ២៥ជនជាតិកម្មកររោងចក្រនៅ
ភូមិចំបក់ទន្សាយឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង)។

៧-ឈ្មោះភុន-ថាវី-ភេទស្រីអាយុ៣៤ឆ្នាំមុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិចំបក់ទន្សាយ-ឃុំព្រៃពូច-ស្រុកអង្គស្នួល-ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១.បៀចំនួន១០សន្លឹក។
២.កំរាលភួយចំនួន១និងកន្ទេលក្រហមចំនួន១។

ប្រភពប្រាប់ថា  នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលថានៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូរថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។

តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាអោយគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។

ចំពោះករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោងនៅត្រឹមអធិការដ្ឋាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ