ព្រឹតិ្តការណ៍ថ្មីៗ

បាញ់ក៍ចាប់ ចាក់ក៍ចាប់ ប្រមូលមកទាំងអស់! ​

1 ឆ្នាំ មុន 151 តូ សុផល

កំពង់​ស្ពឺ​ ៖ ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែង​ស៊ីស​ង ​”អា​ប៉ោង​”​ក្រុមញៀនល្បែងមិនខ្វល់អំពីការ​ងា​រ​ ត្រូវ​បានកំលាំងការិយាល័យជំនាញ​ខេត្ត​សហការ​ជា​មួ​យកំលាំងអធិការនគរបាលស្រុកសំរោងទងចុះបង្រ្កាបកាលពីថ្ងៃអាទិត្យ ទី០២ ខែ​មិថុនា​ឆ្នាំ២​០១​៩ កិច្ច​ប្រតិបត្តិការ​សមត្ថកិច្ច​ឃាត់មុខសញ្ញាលេងល្បែងស៊ីសង(អាប៉ោង)​ នៅចំណុចព្រៃឫស្សី ខា​ងលិចភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង​ ។

សមត្ថកិច្ចប្រាប់ថា ឈ្មោះ ឆេង សំអៀង ភេទប្រុស អាយុ​ ៣២ឆ្នាំរស់នៅភូមិសុភី ឃុំសំរោងទង ជាអ្នកបាញ់អាប៉ោង ឈ្មោះ ប៉ិច​ ឈឿន ភេទប្រុស អាយុ​ ៦៤ឆ្នាំនៅភូ​មិ​សុភី ឃុំសំរោងទង​ ស្រុកសំរោងទង​ ឈ្មោះសួ​ស ភុំ ភេទប្រុស អាយុ​ ៧០ឆ្នាំនៅភូមិសុភី ឃុំសំ​រោងទង​ ស្រុកសំរោងទង​ ឈ្មោះស៊ុំ​ សំអុល ភេ​ទស្រី អាយុ៤៩ឆ្នាំ​ នៅភូមិសុភី ឃុំសំរោងទង​ស្រុ​កសំរោងទង​ ឈ្មោះសំរិត ឃីន ភេទស្រី អា​យុ៦​៣ឆ្នាំ​ នៅភូមិសុភី ឃុំសំរោងទង​ ស្រុកសំរោងទង​  ឈ្មោះមឿន សុខណា ភេទស្រី អាយុ២៥ឆ្នាំនៅ​ភូ​មិសុភី ឃុំសំរោងទង ស្រុកសំរោងទង។

តាម​ការបញ្ជាក់​បន្ថែម​ពី​លោក​ វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​ស្រុក​សំរោង​ទង​ បានឲ្យដឹងថា​
ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់និងចង្អុលណែនាំ​ដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំលាំង​ជំនាញ​អធិការ​ដ្ឋាន​តែងតែបើកប្រតិបត្ដិការិងបង្រ្កាបរាល់បទល្មើស​ជាបន្ដបន្ទាប់​ មិនថាតែបទល្មើសល្បែងអាប៉ោង​នោះទេ​ ជាក់ស្តែង​ក្នុងប្រតិបត្តិការ​ខាងលើ​ កម្លាំងសមត្ថកិច្ចបាន​ធ្វើ​ការដកហូតចាប់យកវត្ថុតាង រួមមាន​ មេអាប៉ោងចំនួន​២ ចានគ្របចំនួន​១ កំរា​លក្រាលចំនួន​១ គំរបសំរាប់គ្រប​ពណ៍ខ្មៅចំនួន​១​។

បច្ចុប្បន្ន​មុខសញ្ញា​ញៀនល្បែងទាំងអស់​ ត្រូវ​បា​នបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោ​ងទង​ ធ្វើ​ការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ