ព្រឹតិ្តការណ៍ថ្មីៗ

សំណង់អគារ រលំបាក់ មានកម្ពស់ ៧ជាន់ គឺទំហំ ហួសពីសិទ្ធិ ទទួលខុសត្រូវរបស់ រដ្ឋបាលក្រុងព្រះសីហនុ ហើយ!

1 ឆ្នាំ មុន 2687 tnn_admin

ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីណែនាំលេខ០១១ ដនស/ច្រក/សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រុង-ស្រុក-ខណ្ឌ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់សិទ្ធិឲ្យទទួលខុសត្រូវ និងឲ្យមានសិទ្ធិសម្រេច ចេញលិខិតអនុញ្ញាត សាងសង់ត្រឹមសំណង់អាគារទំហំ ៥០០ម៉ែត្រការ៉េចុះក្រោម និងមានកម្ពស់ត្រឹម ៤ជាន់ចុះក្រោមប៉ុណ្ណោះ។
ដោយឡែក សំណង់អគាររលំបាក់មានកម្ពស់ ៧ជាន់ និងមានទំហំប្រហែល ៣.០០០ម៉ែត្រការ៉េ គឺហួសពីសិទ្ធិទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ហើយ។

សូមបញ្ជាក់ជូន ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបែងចែកការទទួលខុសត្រូវការងារសំណង់មាន ៣កម្រិត ដូចខាងក្រោម ៖

១ កម្រិតសំណង់ទំហំ ៥០០ម៉ែត្រការ៉េចុះក្រោម ( សមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់គឺរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ )។

២ កម្រិតសំណង់ទំហំចាប់ពី ៥០០ម៉ែត្រការ៉េឡើងដល់ ទំហំ៣.០០០ម៉ែត្រការ៉េ (សមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់គឺរដ្ឋបាលខេត្ត-រាជធានី )។

៣ កម្រិតសំណង់ទំហំ៣.០០០ម៉ែត្រការ៉េឡើង (សមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ