ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញាក់ផ្អើលករណីជនបរទេស បាត់កាបូបលុយ ហើយនាំប្រពន្ឋកូន ដើរច្រៀងសុំលុយគេ តាមផ្លូវនោះ មិនមែនជាការពិតទេ ….

1 ឆ្នាំ មុន 24 tnn_admin

ខេត្តបាត់ដំបង៖ រឿងរ៉ាវផ្អើលពេញបណ្ដាញសង្គម ពាក់ព័ន្ធរឿង  ជនបរទេស ពីរនាក់ប្តីប្រពន្ធ ដែលជាជនជាតិរុស្សី ពរកូនដើរតាមផ្សារនោះ បានអះអាងថា ខ្លួនមិនបានជ្រុះបាត់កាបូបលុយ ឬបាត់ប៉ាស្ព័រឡើយ ហើយស្អែកនេះ ពួកគេនឹងបន្តដំណើរទៅប្រទេសថៃ។

បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញជនជាតិបរទេស ២នាក់ប្តីប្រពន្ធដែលពរកូន ដើរអត់ពាក់ស្បែកជើង ហាក់ដូចជាអ្នកខ្វះខាត និងមានការភ្ញាក់ផ្អើលថាព្រោះតែបាត់កាបូបលុយនោះ ពេលនេះកំពុងតែនៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរពួកគាត់ ដើម្បីស្វែងរក ការពិត។

២នាក់ប្តីប្រពន្ធ និងកូនជាជនជាតិរុស្សី ថាខ្លួនមិនបានជ្រុះបាត់កាបូបលុយ បាត់ប៉ាស្ព័រឡើយ ដោយពួកគេបានចាកចេញពីប្រទេសរយៈពេល១ឆ្នាំ ចំពោះករណីដែលផ្អើលពេញបណ្តាញសង្គមនោះ គឺពួកគាត់មិនបានដឹងសោះឡើយ។

ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ជនបរទេស ប្តី-ប្រពន្ធ និងកូន តាមរយៈការសាកសួរផ្ទាល់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ច្បាស់ការថា ជនបរទេសទាំងពីរនាក់មិនបានជ្រុះបាត់ការបូបលុយនិង បាត់Passport ទេ។ ពួកគាត់ជាអ្នកទេសចរជនជាតិរុស្សី ប្រពន្ធជាអ្នកគូររូបពួកគេបានចាកចេញពីប្រទេស១ឆ្នាំហើយ ចំពោះបញ្ហាបង្ហោះរូបពួកគាត់ នៅលើបណ្តាញសង្គម ពួកគាត់មិនបានដឹងខ្លូនសោះ ហើយថ្ងៃស្អែកទី២៨ ខែកក្កដា  ឆ្នាំ២០១៩នេះ ពួកគាត់បន្តដំណើរទៅកាន់ប្រទេសថៃ”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ