ព្រឹតិ្តការណ៍ថ្មីៗ

កំណើនម៉ូតូរ៉ឺម៉កកង់បី នៅប្រទេសកម្ពុជា (បទសម្ភាសន៍)

1 ឆ្នាំ មុន 32 tnn_admin

ភ្នំពេញ៖ វាជាការពិត ខណៈ​ពេលដែលបរិមាណ​ប្រភេទកង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តកាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃនោះគេ​កត់សម្គាល់​ឃើញ​ថា​ ចំនួន​រឺ​ម៉ក់​ម៉ូតូ​ខ្មែរ​ក៏​បាន​តែ​ធ្លាក់​ចុះ និង​លែង​សូវ​មាន​វត្ត​មាននៅ​លើ​ដងផ្លូវ​ដូច​មុន​ផងដែរដែរ ។ ​ដូច្នេះ វត្តមាន​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​ជាច្រើន ក៏បាន​និង​កំពុង​ធ្វើ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់បី និង​ម៉ូតូឌុប​តាម​បែប​ប្រពៃណី​ កំពុង​បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន​ជា​បណ្ដើរៗ​ផងដែរ។

ប៉ុន្ដែ​បើ​និយាយ​មួយ​បែប​ទៀត អ្នក​ដែល​កំពុង​ផ្ដល់​សេវាកម្ម​តាម​បែប​ប្រពៃណី ដូចជា ម៉ូតូឌុប និង ម៉ូតូកក់បី ប៉ុន្ដែបើ​ពួកគាត់​អាច​ធ្វើ​ពិពិធកម្ម​អាជីវកម្ម​របស់​ខ្លួន ដោយ​ងាក​ទៅ​រក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន​វិទ្យា ឬ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​សេវា​ធ្វើ​ដំណើរ​ដោយ​បច្ចេកវិទ្យា ព័ត៌មាន​វិទ្យានេះ នោះ​ពួកគាត់​នឹង​អាច​រក្សា​បាន​នូវ​មុខ​របរ​នេះ​បាន​នា​ពេល​អនាគត។

ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ បរិមាណ​កង់​បី​ឥណ្ឌា​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក៏​បាន​រួមចំណែក​មួយ​ផ្នែក​ក្នុង​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​តែ​អ្នកបើកបរ​មួយ​ចំនួន​មិន​បាន​គោរព​ច្បាប់​ត្រឹមត្រូវ ។ ដូច្នេះហើយទើបកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាសាលារាជធានីភ្នំពេញ បានកំណត់ឲ្យអ្នកបើកបរម៉ូតូកង់បីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលពីច្បាប់ចរាចរណ៍ ក៏ដូចជារៀនបើកបរដើម្បីមានបើកបរត្រឹមត្រូវ ហើយបណ្តាក្រុមហ៊ុនទាំងអស់ក៏បានអនុវត្តទៅតាមការណែនាំនេះ ដើម្បីធ្វើយ៉ាងណាហើយអ្នកបើកបរទាំងអស់អនុវត្តទៅតាមច្បាប់ជៀសវាងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ឬការកកស្ទះចរាចរណ៍ផ្សេងៗ។

បច្ចុប្បន្ន ប្រជាជន​ខ្មែរ​រាប់ម៉ឺន​នាក់​ទៅហើយ ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ហើយ​ចំណូល​វិញ​គឺ​រក​បាន​​យ៉ាង​ហោច​ប្រមាណ​ជា ៣០០ ទៅ ៤០០​ដុល្លារ​ក្នុង​១ខែៗ​ឯណោះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ Bajaj Pulsar Cambodia ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ម៉ូតូ​កង់​របស់​ឥណ្ឌា​ក្នុង​ប្រែសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កំណើននៃម៉ូតូម៉កកង់បីឥណ្ឌានេះ កើតមានឡើងក៏ជាការរួមចំណែកក្នុងការបំរើសេវាកម្មជូនដល់អ្នកធ្វើដំណើរបានលឿនរហ័សទាន់ចិត្ត ស្របទៅតាមភាពជឿនលឿននៃប្រទេសជាតិ ជាពិសេសស្របពេលដែលប្រទេសកម្ពុជាយើង កំពុងតែមានការអភិវឌ្ឍន៍រីកចំរើកចម្រើនជាបន្តបន្ទាប់នោះផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់