ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សត្វព្រៃ ធ្វើម្ហូបឆ្អិន សមត្ថកិច្ច ទៅចាប់ដល់ចង្ក្រាន

1 ឆ្នាំ មុន 124 tnn_admin

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន១រូប ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងលំនៅឋានពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីងដោយខុសច្បាប់។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះចប់ ហាញ ភេទប្រុស ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជនដៃដល់ដែលបានរត់គេចខ្លួនបាត់។

វត្ថុតាងដែលដកហូតបានរួមមាន ៖
១. អាវុធអាកាស្វ័យបត់ចំនួន០១ដើមនិងគ្រាប់ចំនួន០៩គ្រាប់។
២. សាច់សត្វខ្ទីងស្រស់ចំនួន៣០គីឡូក្រាម
៣. សាច់ខ្ទីងចម្អិនឆ្អិនចំនួន០១ឆ្នាំង។
៤.អាវុធកែច្នៃ(កាំភ្លើងខ្យល់) ចំនួន២ដើម

បច្ចុប្បន្នមន្រ្តីជំនាញកំពុងសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី និងកំពុងស្វែងរកជនដៃដល់និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ