ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងកាន់បិណ្ឌវេនទី១០នៅវត្តព្រះធាតុ

11 ខែ មុន 30 tnn_admin

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្នងការនគរបាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តជោត្តនារាម ហៅវត្តព្រះធាតុ ស្ថិតក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសកាន់វេនបិណ្ឌទី១០នេះលោកស្នងការបានសំណេះសំណាលជាមួយពុទ្ធបរិស័ទ្ធ ដែលចូលរួមកម្មវិធីបុណ្យថា៖ដោយសារតែមានករណីអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ក្នុងស្រុកមោងឫស្សី ដូច្នេះលោកស្នងការផ្តែផ្តាំដល់ពុទ្ធបរិស័ទ្ធ តាជី ដូនជី ជាពិសេសប្រជាពលរដ្ឋ ត្រូវចេះអធ្យាស្រ័យគ្នាក្នុងការបើកបរ ពន្លត់ភ្លើងធូបទាន បិទចរន្តអគ្គិសនីមុននឹងធ្វើដំណើរចេញពីគេហដ្ឋាន។

ដោយឡែកលោកស្នងការបានឧទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធអតីតកម្លាំងនគរបាលជាតិអោយទៅកាន់ទីដ្ឋានសុខស្ងប់និងជូនមគ្គផលដល់លោកតា លោកយាយ លោក លោកស្រី អ្នកនាង កញ្ញាទៅតាមចំណែកបុណ្យរៀងៗខ្លួន៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ