ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរប្លន់ ៣នាក់ ទៅតុលាការ!

11 ខែ មុន 68 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់

ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។

១/ ឈ្មោះ លី ដាន ហៅហេង ភេទប្រុស អាយុ ២៦ឆ្នាំ
២/ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ២៣ឆ្នាំ
៣/ ឈ្មោះ ប្រាក់ សុនី ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ

ជនសង្ស័យទាំង ០៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១:៣០នាទី ដែលពួកគេជាប់ពាក់ព័ន្ធករណីធ្វើសកម្មភាពវាយដោយប្រើដំបង និងដំថ្ម គប់ទៅលើជនរងគ្រោះរហូតដល់ជនរងគ្រោះ រត់ចោលម៉ូតូ ហើយពួកគេ បានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដា Click សេរីឆ្នាំ២០១៩ ស្លាកលេខ កំពង់ចាម 1V-2346 ជិះគេចខ្លួនបាត់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០នាទី នៅចំណុច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កន្លងមកពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំរៀងរាល់ថ្ងៃផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ