ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ រថយន្តចតគ្មានសណ្តាប់ធ្នាប់ នៅទីសាធារណៈ ត្រូវចាក់សោរទុក ធ្វើកិច្ចសន្យា តែមិនបានពិន័យជាប្រាក់ទេ!

11 ខែ មុន 209 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ៖ នៅពេលថ្មីៗកន្លងទៅនេះស្នងការដ្ឋាននគរបាលខេត្ត

បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋតាមរយៈ Page ផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត អំពីបញ្ហារថយន្ត ចតគ្មានសណ្តាប់ធ្នាប់ នៅទីសាធារណៈ កម្លាំងសមត្ថកិច្ច នឹងធ្វើការចាក់សោរ និងធ្វើកិច្ចសន្យា ទើបប្រគល់រថយន្តអោយវិញ ដោយមិនមានការបង់ប្រាក់អ្វីឡើយ។

ប៉ុន្តែ បើក្នុងករណីមន្ត្រីណាមួយបំពានដោយប្រើប្រាស់វិធានការនេះ ដើម្បីជាប្រយោជន៍ក្នុងការពិន័យជាប្រាក់ ឬដោយប្រការណាមួយ សូមបងប្អូនរាយការណ៍តាមរយៈ Page ស្នងការដ្ឋាននគរបាលខេត្ត ឬតាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧៨០ ០១០ ។
តាមរយៈនេះ មានបងប្អូនប្រជាពលរដ្ឋគាត់បានធ្វើការ Comments ដោយចោទប្រកាន់ថា កងកម្លាំងសមត្ថកិច្ច មានការយកថវិកា របស់ពួកគាត់ក្នុងការចាក់សោរនោះ ហេតុដូច្នេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់នូវរូបភាពដូចខាងក្រោម៖ សូមអរគុណ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ