ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់ របួស១៩នាក់ គ្រោះថ្នាក់នៅ ស្រុកបាកាន

11 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាកសាំយ៉ុង និងម៉ូតូនាវេលាម៉ោង ១៧និង២៣នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ ២០៥-២០៦ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យមនុស្ស ០១ស្លាប់ និងរបួស ១៩នាក់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុង បុកម៉ូតូ ហើយបែកកង់រេទៅបុករថយន្តសាំយ៉ុង ទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យជនជាតិថៃ ០១នាក់ ឈ្មោះ Vechakam ហៅ Karin ភេទប្រុស អាយុ ៥៤ឆ្នាំ បានជួបគ្រោះថ្នាក់ ចរាចរណ៍ រងរបួសប្រេះឆ្អឹងដងកាំបិត ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ខេត្តពោធិ៍សាត់ ( ជនបរទេសរូបនេះ បានធ្វើដំណើរចេញពីខេត្តកំពង់ឆ្នាំង ទៅប៉ោយប៉ែត) ដោយឡែកប្រជាពលរដ្ឋខ្មែរស្លាប់ ០១នាក់ នៅកន្លែងកើតហេតុ រងរបួសធ្ងន់ ០៤នាក់ របួសស្រាល ១៥នាក់ ស្រី ០៧នាក់ និងខូចខាតរថយន្ត ០២គ្រឿង ម៉ូតូ ០១គ្រឿង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ