ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចាប់ខ្លួន សមាជិកក្រុមប្រឆាំងម្នាក់ទៀត ក្រោយចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ ទណ្ឌិត សម រង្ស៉ី

11 ខែ មុន 190 តូ សុផល

កំពង់ចាម៖ សមាជិកក្រុមប្រឆាំងម្នាក់ទៀត ដែលបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ត្រូវបានសមត្ថកិច្ចខេត្តកំពងចាមចាប់ខ្លួន

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងហាងកាហ្វេមួយ នៅក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

បុរសម្នាក់នេះ មានឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែតុលានេះ។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអំពើរបស់ ឈ្មោះ ដុង សុវណ្ណារិទ្ធ ដែលបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា៖ តាមរយៈការកៀរគរ និងធ្វើការប្រមូលផ្តុំប្រជាពលរដ្ឋនៅក្នុងស្រុកបាធាយ ធ្វើការផ្សព្វផ្សាយ និងថតរូបភាពលើកដៃជាសញ្ញា ក្នុងការគាំទ្រឧក្រិដ្ឋជនឈ្មោះ សម រង្ស៉ី ដើម្បីឈានទៅចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ តាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងបក្ខពួក។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី០៥ឆ្នាំទៅ១០ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោស តាមបទប្បញ្ញត្តិពិសេសនៃមាត្រា
៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ