ព្រឹតិ្តការណ៍ថ្មីៗ

ជនរងគ្រោះម្នាក់ លោតពីលើរថយន្ត បណ្តាលអោយស្លាប់ បន្ទាប់ពីសមត្ថកិច្ចឃាត់បានក្នុងវង់អាប៉ោង

11 ខែ មុន 239 tnn_admin

បាត់ដំបង៖ បុរសម្នាក់លោតពីលើរថយន្តប៉ូលិសក្រោយពេលឃាត់ខ្លួន ក្នុងវង់អាប៉ោង គោលបំណងរត់គេចខ្លួនប៉ុន្តែអកុសល ធ្លាក់របួសធ្ងន់

បន្ទាប់មកសមត្ថកិច្ ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានស្លាប់បាត់បង់ជីវិតព្រោះស្ថានភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយបាន។

ប្រតិបត្តិការបង្ក្រាបនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះបង្ក្រាបក្រុមអ្នកលេងល្បែងមួយកន្លែង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ ខណៈកំពុងបង្ក្រាបក្រុងអ្នកលេងល្បែងសុីសង(អាប៉ោង) ចំណុចខាងលើឃាត់ខ្លួនបានបុរសរងគ្រោះ ឈ្មោះ ហុង ភារិន ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែក អ្នកលេងអាប៉ោងជាច្រើននាក់ទៀតរត់បាត់ជើងស ព្រៀត បន្សល់ទុកម៉ូតូចំនួន៣គ្រឿង និងសម្ភារៈលេងអាប៉ាងមួយចំនួនទៀត។

ដោយឡែកពាក់ព័ន្ធទៅនឹងការស្លាប់ជនរងគ្រោះ ខាងលើលោកសំរិត ពិសេដ្ឋ អធិការស្រុកភ្នំព្រឹកបានជួយជាបច្ច័យ ចំនួន១លានរៀល ដើម្បីឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពីធ្វើបុណ្យរួចលោកនឹងជួបក្រុមគ្រួសារនៃសពដើម្បីសម្របសម្រួលគ្នាទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ