ព្រឹតិ្តការណ៍ថ្មីៗ

ចុះចាប់ សាច់សត្វព្រៃ ក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង

11 ខែ មុន 54 tnn_admin

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៤ខែ តុលាឆ្នាំ ២០១៩ វេលាម៉ោង ៩និង៣០នាទី មន្រ្ដីរជំនាញ រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង

ក្រោមការបញ្ជាផ្ទាល់ពីលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នឹងមានការដឹកនាំកម្លាំងដោយ លោក ហ៊ុន សំអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្ទឹងត្រែង បានចុះបង្រ្កាបបទល្មើសលក់សាច់សត្វព្រៃនៅ ក្នុងផ្សារ សាមគ្គី ក្រុង ស្ទឹងត្រែង។

លោក ហ៊ុន សំអឿន នាយរង សង្កាត់ រដ្ឋបាលព្រៃឈើ ស្ទឹងត្រែង បានឲ្យដឹងថា ការចុះបង្ក្រាបអ្នកលក់សាច់សត្វព្រៃខាងលើបាន រឹបអូស សាច់សត្វព្រៃមានដូចជា ៖ សាច់ជ្រូកព្រៃ ២៤ គីឡូក្រាម សាច់ឈ្លូស ១៣គីឡូក្រាម ស្រពោចក្រអូប១ក្បាល ទម្ងន់ ៣គីឡូក្រាម សរុប៤០គីឡូក្រាម។

លោក ហ៊ុន សំអឿន នាយរងសង្កាត់ បានបន្ថែមអោយដឹងផងដែរថា ចំណែកឈ្មួញអ្នកលក់សាច់សត្វព្រៃបានរត់គេចខ្លួន មុនពេលកម្លាំងរបស់លោកទៅដល់។ បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះ ត្រូវបានយកទៅ កប់ចោលនៅក្នុងបរិវេណ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ