ព្រឹតិ្តការណ៍ថ្មីៗ

ចុះរៀបចំសណ្តាប់ធ្នាប់ កាណូតទេសចរណ៍ចល័ត នៅតាមសួនច្បារច្រាំងទន្ល

11 ខែ មុន 30 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ៨:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ កាណូតទេសចរណ៍ចល័ត នៅតាមសួនច្បារច្រាំងទន្ល ដោយពុំអនុញ្ញាតអោយមានកាឈប់ចតចាប់ម៉ូយរឺចូលដឹងភ្ញៀវនៅតំបន់ចាប់ពីសួនច្បារខាងកើតផ្សារាត្រី រហូតដល់ខាងក្រោយសាលសន្និសីទចតុមុខ រឡើយ ។

ជាគោលការណ៍ គឺអនុញ្ញាតអោយចតបណ្ដោះអាសន្ននៅមុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំងអស់ចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅមុខផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូតកំសាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ៕

បន្ទាប់មកលោកអភិបាល ក៏បានអញ្ជើញដឹកនាំកម្លាំងចុះបាញ់លាងសម្អាតតាមច្រាំងទន្លេផ្លូវថ្នល់សួនច្បារសាធារណៈសាធារណៈនិង រៀបចំសន្តិសុខសណ្ដាប់ធ្នាប់អនាម័យតាមបណ្ដោយតិរៈវិថីព្រះស៊ីសុវត្ថិ ដោយមិនអនុញ្ញាតឲ្យមានការតាំងលក់រថយន្តនៅលើចិញ្ចើមផ្លូវសាធារណៈទៀតនោះទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ