ព្រឹតិ្តការណ៍ថ្មីៗ

ជួញគ្រឿងញៀន ឡើងទំពែកក្បាលអស់ ប៉ូលិសទើបចាប់បាន

9 ខែ មុន 57 tnn_admin

ខេត្តតាកែវ ៖ មុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្មម្នាក់ ជួញតាំងពីមានសក់ រហូតដល់ជ្រុះសក់អស់ ទើបតែពេលនេះ នគរបាលស្រុកត្រាំកក់ ចាប់បាន។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀននៅតាមមូលដ្ឋានពីសំណាក់ឯកឧត្ត ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃព្រហស្បត្តិ៍៤រោជ ខែអស្សុជឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ម៉ោង៩ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋអង្គតាសោម ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ (មុខសញ្ញាជួញដូរសកម្ម) នៅចំណុច កុងស៊ីកាប់ជ្រូកស្ថិតនៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
ជនសង្ស័យមានឈ្មោះ ង៉ែត វណ្ណារ៉ា ភេទប្រុសអាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតបានម៉្សៅក្រាមពណ៌ ស ថ្លាចំនួន៣កញ្ចប់តូច ។
បច្ចុប្នន្នជនសង្ស័យកម្លាំងកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងបន្តស្រាវជ្រាវរកបក្សពួកជនល្មើសដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ