ព្រឹតិ្តការណ៍ថ្មីៗ

ចុះណែនាំដល់អាជីវករដែលលក់ដូរខោអាវ របស់កងកម្លាំងប្រដាប់អាវុធ

10 ខែ មុន 138 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដោយបានទទួលសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ លេខ០៩៨/០១៩ ស.ជ.ណ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល និងណែនាំអាជីវករ លក់ដូរ សម្ភារៈរបស់កងកម្លាំងប្រដាប់អាវុធ នៅចំណុច ភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម :
១.លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់
២.លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា
៣.លោកវរសេនីយ៍ត្រី ភឿន សម្ភស្ស មេបញ្ជាការរងអាវុធហត្ថខណ្ឌសែនសុខ និង នាយរងប៉ុស្តិ៍ មន្ត្រីអាវុធហត្ថខណ្ឌ មន្ត្រីប៉ុស្តិ៍ទឹកថ្លា និងប្រធានផ្សារ បានចុះណែនាំដល់អាជីវករដែលលក់ដូរខោអាវ របស់កងកម្លាំងប្រដាប់អាវុធ ឲ្យផ្អាកលក់មួយរយៈ

ចំនួនតូបលក់ខោអាវកងកម្លាំងប្រដាប់អាវុធក្នុងផ្សារមានចំនួនសរុប ៥៧តូប បិទទ្វារចំនួន ៤០តូប ណែនាំអាជីវករបានចំនួន ១៧តូប។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ