ព្រឹតិ្តការណ៍ថ្មីៗ

ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាពេលខាងមុខនេះ អាជ្ញាធរខណ្ឌដូនពេញ……….

9 ខែ មុន 21 tnn_admin

https://www.facebook.com/tnntosophall/videos/592485318161205/

ភ្នំពេញ៖ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែកៀកជិតមកដល់

អាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់រៀបរយ បរិស្ថាន និងអនាម័យ ជាដើម ដោយឡែក នារសៀលថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទីដល់ម៉ោង១៨:០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាលនៅគោលដៅសំខាន់ៗ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាពេលខាងមុខនេះ ដូចខាងក្រោម៖

១-លោក យស យុទ្ធី អភិបាលរង ដឹកនាំចុះពិនិត្យរដ្ឋបាលជុំវិញព្រះបរមរាជវាំង ចាប់ពីផ្លូវលេខ២៤០ ដល់ផ្លូវលេខ១៧៨ ។

២-លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ អប់រំអ្នកលក់ដូរចល័តតាមរទេះរុញ ចាប់ពីកំណាត់ផ្លូវឧកញ៉ាស៊ួស្រ៊ុន មហាវិថីព្រះសុរាម្រិត ដល់គល់ស្ពានកោះពេជ្រ បត់តាមផ្លូវថ្មើរជើងកំពង់ចម្លងភ្នំពេញអរីយ៍ក្សត្រ ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា រហូតដល់ក្រោយសាលសន្និសីទចតុមុខ បត់ឡេីងផ្លូវលេខ២៤០ រួចចូលក្នុងវត្តបុទុមវតី ។

៣-លោក ចាន់ គន្ថេត អភិបាលរង ដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល ចាប់ពីផ្លូវលេខ១៧៨ វត្តឧណ្ណាលោម ដល់ផ្លូវលេខ១៣០ ។
ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការអប់រំ ផ្សព្វផ្សាយ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរតាមរទេះ និងកាណូតទេសចរណ៍ រួមមាន៖
– ណែនាំដល់ទូកទេសចរណ៍ចេញពីគោលដៅ ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ចប់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ។
– ណែនាំដល់អ្នកលក់ដូរតាមរទេះរុញឲ្យចាកចេញរកទីតាំងថ្មី ។
– ណែនាំដល់អ្នកលក់ដូរតាមផ្ទះឲ្យធ្វើកិច្ចសន្យារក្សាសោភ័ណ្ឌភាព និងអនាម័យ ។
– ណែនាំដល់ម្ចាស់ការដ្ឋាន និងម្ចាស់ទីតាំងអាជីវកម្ម នៅតាមបណ្តោយផ្លូវស៊ីសុវត្ថិ និងបណ្តោយផ្លូវសុធារស អោយបញ្ឈប់សម្មភាពទាំងស្រុងចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះរហូតដល់ចប់ព្រះរាជពិធីបុណ្យអ៊ុំទូក ។
ក្នុងនោះ កម្លាំងយើងបានធ្វើការបាញ់លាងសម្អាត តាមសួនច្បារ ការ៉ូឡា ដងផ្លូវ និងច្រាំងទន្លេ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យល្អប្រសើរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ