ព្រឹតិ្តការណ៍ថ្មីៗ

លោកអភិបាលខណ្ឌសែនសុខ តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

8 ខែ មុន 46 តូ សុផល

ភ្នំពេញ៖ ជាក់ស្តែង បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផ្សព្វផ្សាយ Facebook ភ្លាមៗ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានបញ្ជាចាត់មន្រ្តីជំនាញក្នុងការិយាល័យពាក់ព័ន្ធ និងមន្រ្តីសង្កាត់ ភូមិ ចុះពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាផ្សែងហុយរបស់ទីតាំងសិប្បកម្មបោកអ៊ុតឈ្មោះ JC Washing Co.,Ltd ស្ថិតនៅផ្លូវលេខ១៩៩២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបង្កអោយប៉ះពាល់សុខភាពពួកគាត់ ។
បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងសិប្បកម្មនេះ មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយក្នុងករណីបានបញ្ចេញផ្សែងខ្មៅហុយប៉ះពាល់អ្នករស់នៅជិតខាង ក្រុមការងារបានធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងអនុវត្តដូចខាងក្រោម :
-ត្រូវកែសម្រួលលក្ខណៈបច្ចេកទេសបំបាត់ផ្សែងហុយ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ
-ម្ចាស់ទីតាំងត្រូវអនុវត្តតាមកិច្ចសន្យារបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ
-បញ្ឈប់ការដាក់អុស ដាក់សម្ភារនៅលើផ្លូវសាធារណៈបន្តទៀត ។
-ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ ។

ព្រឹកថ្ងៃទី ២១/វិច្ឆិកា/២០១៩

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ