ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលរាជធានីភំ្នពេញ បន្តយកចិត្តទុកដាក់ និងត្រៀមជួសជុលផ្លូវខូច ប្រេះ (លក្ខណះសំបុកមាន់) ក្នុងខណ្ឌមួយចំនួន

8 ខែ មុន 42 tnn_admin

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យស្ថានភាពផ្លូវមានការខូច ប្រេះ(លក្ខណៈសំបុកមាន់) ក្នុងភូមិសាស្ត្រខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះ ត្រូវបានប្រជុំពិភាក្សាបញ្ហាផ្លូវខូចលក្ខណៈសំបុកមាន់ ក្នុងខណ្ឌមួយចំនួនដូចជា ខណ្ឌសែនសុខ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌឬស្សីកែវ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈជួសជុលជូនបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ នារដូវប្រាំងចូលមកដល់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ