ព្រឹតិ្តការណ៍ថ្មីៗ

KTV ចិន កើតមានបញ្ហា ឈ្លោះគ្នារវាងថៅកែ និងបុគ្គលិក នៅខណ្ឌពោធិ៍សែនជ័យ

7 ខែ មុន 58 តូ សុផល

ភ្នំពេញ ៖ ទំនាស់ វាយទាត់ធាក់ រវាងថៅកែចិនទៅលើបុគ្គលិក នៅក្នុងហាងKTV ជិនជន កើតមានសារជាថ្មីទៀតហើយបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានឲ្យដឹងថា តាំងពីច្បាប់អនុញាតិឲ្យថៅកែចិនបើកហាងKTV ផឹលសុី រញ៉េរញ៉ៃ នៅចំណុចខាងលើកាលណាមក អ្នកក្បែរខាង រកតែដេកពួនមិនបាន ភ្ញៀវចិន ដូចជារញ៉េរញ៉ៃ បង្កតែបញ្ហា ថៅកែប្រើតែអំពើរហឹង្សា លើបុគ្គលិក ដំណោះស្រាយ និយាយរឿងលុយ សម្របសម្រួលបញ្ចប់រឿង នេះជាវប្បធម៌មួយ យកលុយញាត់ហោប៉ាវសិន គ្មានទេភូមិឃុំ ភូមិសង្កាត់ មានសុវត្តិភាពនោះ ។

ប្រភពបន្តទៀតថា នៅរំលងអធ្រាតចូលថ្ងៃទី២៨នេះ ហាងKTVខាងលើផ្ទុះជម្លោះទៀតហើយ ផ្តើមចេញ ពីបុគ្គលិក ដណ្តើមម៉ូយគ្នា ភ្ញៀវចិនចូលទៅ ត្រូវបានបុគ្គលិកបម្រើសេវាភ្ញៀវ ជាជនជាតិវៀតណាម ដណ្តើមយកអស់ៗ លុះបុគ្គលិកខ្មែរ អង្គុយទំនេរអផ្សុកទៅសួរថៅកែ បែជាថៅកែចិនជះកំហឹង វាយស្ត្រីខ្មែរម្នាក់ រហូតដល់សង្សារនាងចូលទៅជួយចាប់ឃាត់ ត្រូវបានថៅកែចិន វាយទាត់ធាក់ ទាំង២នាក់ តែម្តង ឃើញហឹង្សាកាន់តែកក្រើកឡើង ត្រូវបានប្រជាពលរដ្ឋចូលជួយចាប់ឃាត់ និងប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ករណីខាងលើ ភាគីខាងបុគ្គលិកស្ត្រីខ្មែរ រួមជាមួយសង្សារ កើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយរកយុត្តិធម៌ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ