ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី​ ទេព​ កញ្ចនា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកស្រី​ ម៉ៅ​ សាយ​ ជានារីបង្គោល សង្កាត់ភ្លេីងឆេះរទះ​ ដែលមានជម្ងឺ​

9 ខែ មុន 16 tnn_admin

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ០៣ កើត ខែមិគសិរ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣០ នាទីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល​ ដឹកនាំដោយ លោកស្រី​ ទេព​ កញ្ចនា ជាប្រធានអនុសាខាខណ្ឌ បានចូលរួមពិធីចែកអំណោយដល់​ លោកស្រី​ ម៉ៅ​ សាយ​ ជានារីបង្គោល សង្កាត់ភ្លេីងឆេះរទះ​ ដែលមានជម្ងឺ​ ។

រួមដំណើរ លោកស្រី ប្រធានអនុសាខាខណ្ឌ រួមមាន ៖ លោក លោកស្រី ជាសមាជិកអនុសាខាខណ្ឌ ក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់ភ្លេីងឆេះរទះ រួមទាំង អាជ្ញាធរដែនដី។
អំណោយដែលបានឧបត្ថម្ភជូនដល់​ លោកស្រីរួមមាន ៖
១ អង្ករ​ ៣០​ គ.ក​
២ ទឹកត្រី​ ០១​ យួរ
៣ ទឹកស៊ីអ៉ីវ​ ០១​ យួរ
៤ មី​ ០១​ កេស
៥ គ្រឿងឧបភោគ​ បរិភោគ​ មួយចំនួន
៦​ ថវិកា​អនុសាខាខណ្ឌ​ ១០០.០០០​ រៀល
៧​ ថវិកាលោកអភិបាលខណ្ឌ​ ១០០.០០០​ រៀល
៨ ថវិកាសង្កាត់​ភ្លេីងឆេះរទះ​ ២០០.០០០​ រៀល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ