ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ ៖ ទឹកភ្នែកអ្នកម្តាយថ្ងៃនេះ កូនអេីយមិនអាចហែលឆ្លងផុតឡេីយ​ 

8 ខែ មុន 41 tnn_admin

រាជធានីភ្នំពេញ​ កណ្តាល​ ៖ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្រោមការគិតគូរសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេស ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រុមការងារដឹកនាំដោយឧត្តម​សេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានចុះសួរសុខទូកខក្រុមគ្រួសារសពយុវជន​សម​ សុវិន​នៅរាជធានីភ្នំពេញ និង​ឡុង​ កែវវិសិដ្ឋ នៅខេត្តកណ្តាល​ ដែលទទួលរងឧបទ្ទវហេតុពុលចំណីអាហារកាលពីថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ។

ថ្លែង​ក្នុងនាម​ ថ្នាក់ដឹកនាំ​ អាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ​ន ​លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានសម្តែងនូវសមាណទុក្ខ​ ក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវជន​សម​ សុវីន​ និង​ឡុង​ កែវវិសិដ្ឋ ដែលបានទទួលរងគ្រោះនូវឧបទ្ទវហេតុ​ពុលចំណីអាហារ​ ថាជារឿងអកុសលនិងជាការរួមចំណែករបស់រាជរដ្ឋាភិបាល​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានខិតខំបង្ការ​​ និងព្យាបាលអ្នកញៀនគ្រឿងញៀននិងបង្រ្កាបជនល្មេីសគ្រឿងញៀនដេីម្បីសុខមាលភាព​ និងអនាគតភ្លឺស្វាងរបស់ប្អូនៗទាំងអស់គ្នា។

ក្នុងឱកាសនោះ​ដែរ​ លោកជំទាវ​ ឧត្តមសេនីយ៍ឯក​ ជ័យ​ បុប្ផា​ បានប្រគល់ថវិកាអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចូលជាបច្ច័យរំលែកទុក្ខដល់ក្រុមគ្រួសារយុវជនទាំងពីរនូវទឹកប្រាក់មួយចំនួនដល់គ្រួសារយុវជនទាំងពីរជាការរំលែកទុក្ខនិងសូមបួងសួងវិញ្ញាណក្ខន្ធដល់យុវជនទាំងពីរសូមជួបប្រទះនូវសេចក្តីសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ