ព្រឹតិ្តការណ៍ថ្មីៗ

ដេកឱបប្តីពេញមួយយប់ ភ្លឺឡើងបែករហូត

8 ខែ មុន 119 តូ សុផល

ភ្នំពេញ ៖ ប្រពន្ធឯណាមិនបង្ហូរទឹកភ្នែក ស្រែកយំនឹកស្រណោះប្តី កាលខ្យល់ត្រជាក់ដេកឱបនឹងដើមទ្រូងពេញមួយយប់ ស្រាប់តែព្រឹកឡើងដាស់មិនងើប ទើបដឹងថាស្លាប់ សង្ស័យខ្យល់គ ស្រែកឆោឡោផ្អើលញាតិ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ៧ ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សពមានឈ្នោះ សន សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ មានស្រុកកំណើត ភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ពុំ សឹម អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានកូនស្រីម្នាក់ រស់នៅជាមួយជីដូន នៅឯស្រុកល្វាឯម ។ ប្តី-ប្រពន្ធទាំង២នាក់ ស្នាក់អាស្រ័យនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

តាមការបំភ្លឺ ពីស្ត្រីជាភរិយារបស់សព នៅចំពោះមុខសមត្ថកិច្ចឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៥ ម្សិលមុិញនេះប្តីរបស់គាត់ ក្រោយវិលមកពីលក់ទឹកសុទ្ធវិញ ជួបជុំគ្នាជាមួយបងប្អូន អ្នកជិតខាងចំនួន៤នាក់ ទិញស្រាបៀ១កេសកន្លះ មកហូប រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ ទើបអស់ ចែកផ្លូវគ្នាចូលសម្រាករៀងខ្លួន ហើយប្តីរបស់គាត់ ក្រោយឈប់ហូបស្រា បានហូបបាយ រួចក៏ចូលដេកសម្រាកដែរ លង់លក់រហូត ទាំងមិនអារម្មណ៍អាកាសធាតុបែបខ្យល់ត្រជាក់ ធ្លាល់ត្រសៀក ហើយអ្វីដែលមិននឹកស្មានដល់ ស្រាប់តែនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ នេះក្រោកពីដំណេក ងើបស្លៀកពាក់រៀបចំនឹងចេញទៅធ្វើការ ដាស់ប្តី មិនកម្រើក ពិនិត្យជាក់ស្តែង ពុទ្ធោ ! ប្តីស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណា ទើបឆោរឡោ ផ្អើលអ្នកជិតខាង សាច់ញាតិ បន្ទប់ក្បែរខាង នឹកអាណិត ស្រណោះរកសុឹងតែមិនជឿ ថាមានរឿងសោកសៅបែបនេះ សម្រាប់គ្រួសារ រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សាកសព ក្រោយពីនគរបាលជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកល្វាឯម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ