ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីពិនិត្យបន្ថែម និងពង្រឹងការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

9 ខែ មុន 34 តូ សុផល

ភ្នំពេញ៖  នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩

វេលាម៉ោង ០៨,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីពិនិត្យបន្ថែម និងពង្រឹងការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-រងរដ្ឋបាលខណ្ឌ លោក អធិការស្តីទីនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក តំណាងយោធាប្រចាំខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ មន្រ្តីពាក់ព័ន្ធ និង លោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ផងដែរ ។

កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈម សំណួរ សំណើរ សំណូមពរផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈចៅសង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធ លើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀនដែលបាននឹងកំពុងបង្កា ទប់ស្កាត់ និងវិធានការបង្រ្កាបយ៉ាងយកចិត្តទុកដាក់បំផុត និងបានពង្រឹងបន្ថែមលើការអនុវត្តខ្លឹមសារ សារាចរណែនាំ លេខ ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះ លោកអភិបាល បានបន្តដាក់ចេញជាផែនការ និងវិធានការអនុវត្តឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ