ព្រឹតិ្តការណ៍ថ្មីៗ

ស្រែកទ្រហោយំ ក្រោយដៃជាប់ខ្នោះ ព្រោះលួចកាច់ក ម៉ូតូគេ!

7 ខែ មុន 59 tnn_admin

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាច់ក ម៉ូតមិនបានសម្រេច ។ ហេតុការណ៍ខាងលើនេះកាលពីវេលាម៉ោង ២ និង ២៥នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង បញ្ញា ភេទប្រុសអាយុ២៩ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន សុក្រនីនាថ ភេទស្រី អាយុ២០ ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

លោកនាយប៉ុស្ដិ៍បានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BW – 6596 ជិះមកពីផ្ទះមកក្រុមហ៊ុនចំណុចក្នុងបុរីប៉េងហួត រួចទុកម៉ូតូនៅមុខកន្លែងធ្វើការ ស្រាប់តែមួយស្ទុះក្រោយមកក៏មានជនសង្ស័យម្នាក់ដើរទៅវិញទៅមក ហើយក៏បានដើរមកក្បែរម៉ូតូលួចកាចក ពេលនោះសន្ដិសុខយាមក្នុងបុរីបានស្រែកធ្វើឲ្យជនសង្ស័រត់គេចខ្លួនក៏ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកមកធ្វើការសាកសួេតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានមកធ្វើសកម្មភាពលួចកាច់កម៉ូតូពិតប្រាកដមែន ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ