ព្រឹតិ្តការណ៍ថ្មីៗ

ហានិភ័យ នៃការប្រើប្រាស់ ទូរទស្សន៍វ័យឆ្លាត (Smart TV)

9 ខែ មុន 29 tnn_admin

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា៖ ទូរទស្សន៍វ័យឆ្លាត (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរស្សន៍ទៅកាន់ពិភពលោកតាមរយ:បណ្តាញអ៊ីនធើណេត។ ដោយសារភាពសម្បូរបែបនេះហើយ ក្រុមឧក្រិដ្ឋជនបានស្វែងរកមធ្យោបាយផ្សេងៗក្នុងការហេកទូរទស្សន៍វ័យឆ្លាតទាំងនោះ បញ្ជាពីចម្ងាយដើម្បីលួចថតសម្លេង រូបភាព វីដេអូ របស់ជនរងគ្រោះ ឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងកម្មវិធី Samrt TV ធ្វើការវាយប្រហារទៅកាន់គោលដៅផ្សេងៗ (ឧទាហរណ៍៖ មេរោគឈ្មោះ Mirai ដែលបានប្រើប្រាស់ឧបករណ៍ភ្ជាប់អ៊ីនធើណេត (Internet of Things) ក្នុងនោះរួមទាំងទូរទស្សន៍វ័យឆ្លាតក្នុងការវាយប្រហារ DDOS)។

លើសពីនេះត្រូវចងចាំថាទូរទស្សន៍វ័យឆ្លាត នាពេលបច្ចុប្បន្នកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចដែលកុំព្យូទ័រកំពុងមាន (ភាគច្រើនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android) ដូច្នេះហានិភ័យនានាដែលកុំព្យូទ័ររបស់អ្នកមាន វាក៏នឹងកើតមានលើទូរទស្សន៍វ័យឆ្លាតរបស់អ្នកបានផងដែរ។

ដើម្បីកាត់បន្ថយហានិភ័យនៅពេលភ្ជាប់ទូរទស្សន៍វ័យឆ្លាតរបស់អ្នកទៅកាន់បណ្តាញអ៊ីនធើណេត អ្នកត្រូវអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

– បិទកាមេរ៉ាពេលដែលពុំប្រើប្រាស់ ជាពិសេសក្នុងបន្ទប់គេង

– ត្រូវមានការប្រុងប្រយ័ត្នពេលចូលមើលគេហទំព័រផ្សេងៗ ជាពិសេសគេហទំព័រអាសអាភាស

– ត្រូវមានការប្រុងប្រយ័ត្នពេលទាញយក និងដំឡើងកម្មវិធីផ្សេងៗ ពីប្រភពមិនច្បាស់លាស់

– ត្រូវរក្សាលេខសម្ងាត់ Wifi ដែលទូរទស្សន៍កំពុងភ្ជាប់ជាមួយ ព្រោះជនអនាមិកអាចធ្វើការវាយប្រហារ នៅពេលដែលគេភ្ជាប់បណ្តាញ Wifi ជាមួយអ្នក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ