ព្រឹតិ្តការណ៍ថ្មីៗ

ឡូយមែន!  ដាក់ដាវ និងកាំបិតបុ័ងតោ តាមខ្លួន

8 ខែ មុន 40 tnn_admin

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២១ និង ៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់​នៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ (ប្រើដាវកែច្នៃនិងកាំបិតបុ័ងតោដាក់តាមខ្លួន)។

ជនសង្ស័យ

ទី១-ឈ្មោះ គិ សុម៉េង ហៅ យ៉ាគឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនស្គាល់លេខ ផ្លូវសុកហុក សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ហេង  ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យព្រះយុគន្ធរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ១២៦ ក្រុមទី១៤ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-9366 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5277710 និងដាវកែច្នៃមួយ (ចាប់យកពីឈ្មោះ គិ សុម៉េង ហៅ យ៉ាគឺ)។

កាំបិតបុ័ងតោដងឈើចំនួន០១ (ចាប់យកពីឈ្មោះ ហេង ចាន់ដារ៉ា ) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ